តួឯកប្រុសដំបូងបានប៉ះ Yaya គឺជាតារាប្រុសរូបសង្ហាម្នាក់នេះ មិនមែន Nadech ទេ
អ្នកសិល្បៈល្បីៗដែលធ្លាប់ដើរតួឯកច្រើនរឿង ប្រាកដជាធ្លាប់ចាប់ដៃគូសម្ដែងប៉ះជាមួយតួអង្គច្រើនដូចគ្នា ជាក់ស្ដែងតារាសម្ដែងស្រីជួរមុខ Yaya ប្រឡូកសិល្បៈច្រើនឆ្នាំ ប្រាកដណាស់នាងច្បាស់ជាធ្លាប់សម្ដែងរឿងភាគល្បីៗជាច្រើន ដែលក្នុងនោះនាងក៏ធ្លាប់សម្ដែងប៉ះតួឯកប្រុសច្រើនរាប់ភ្លេចដូចគ្នា។
ថ្វីដ្បិតតែបែបនេះ ប្រិយមិត្តអ្នកគាំទ្រតារាស្រី Yaya ជាច្រើនច្បាស់ជាចង់ដឹងហើយថា តើតួឯកប្រុសដំបូងរបស់នាងគឺជាតារាប្រុសរូបនេះ? កន្លងមកមានទស្សនិកជនជាច្រើនយល់ច្រឡំថា តួឯកប្រុសដែលសម្ដែងជាមួយ Yaya ដំបូងគឺសង្សារសំណព្វចិត្តរបស់នាងសព្វថ្ងៃគឺ Nadech ប៉ុន្ដែការពិតមិនមែនដូច្នេះទេ តួឯកប្រុសដែលសម្ដែងរឿងជាមួយនាងដំបូងបំផុត គឺតារាសម្ដែងប្រុសរូបសង្ហា Ohm Atshar ទៅវិញទេ ។
តារាស្រី Yaya ក្ដោបបានតំណែងតួឯកដំបូងកាលពីឆ្នាំ ២០១០ ជាមួយតារាប្រុសវ័យ ៣៦ ឆ្នាំ Ohm Atshar តាមរយៈរឿងភាគថៃ «Kularb Rai Narm» ដែលរឿងនេះ ទទួលបានសន្ទុះនៃការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន ហើយតួឯកប្រុសដំបូងរបស់នាងគឺ Ohm Atshar មិនមែន Nadech ឡើយ ៕