បទ «ពឺតៗ» វាយលុកកាន់តែខ្លាំងទាំងនៅលើ YouTube និង TikTok ស្រាប់តែម្ចាស់បទពោលពាក្យបែបនេះ!
ជាភាពភ្ញាក់ផ្អើលថ្មីមួយទៀត ដែលបទចម្រៀង ពឺតៗ របស់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ខេមរៈ សិរីមន្ត កំពុងតែល្បីខ្លាំងនៅលើបណ្តាញសង្គម ជាពិសេសនៅលើ YouTube និង TikTok ដែលមិនត្រឹមតែមានទាំងអ្នកយកទៅធ្វើវីដេអូរាំច្រៀងតាមពេញប្រទេសនោះទេ គឺថែមទាំង ធ្លាយទៅដល់ប្រទេសជិតខាងដូចជា ថៃ ឡាវ និង វៀតណាម នាំគ្នា Cover ព្រោងព្រាតតែម្តង ។
7 លាន View លើ Youtube ក្នុងរយៈពេលត្រឹមមួយខែគឺពិតជាមិនធម្មតាទេ ហើយថែមទាំងក្នុង កម្មវិធីទូរស័ព្ទដ៏ល្បី TikTok ក៏ហូរហៀរទៅដោយវីដេអូ Cover រាំច្រៀងតាមបទចម្រៀងកំពុងតែល្បី ខ្លាំងមួយបទនេះផងដែរ ជាពិសេសសង្កេតឃើញថា ជាភាពកម្រណាស់ដែលបទចម្រៀងរបស់ខ្មែរ យើងត្រូវបានជនជាតិ ថៃ ឡាវ និង វៀតណាម យកទៅច្រៀងរាំតាមច្រើនយ៉ាងនេះ ។
ងាកមកម្ចាស់បទចម្រៀងដែលកំពុងតែវាយលុកខ្លាំងមួយនេះវិញ លោក ខេមរៈ សិរីមន្ត បានបញ្ចេញ អារម្មណ៍រីករាយដោយបានបង្ហោះសារនៅលើផេកហ្វេសប៊ុករបស់លោកថា ‘‘ប្រទេសជិតខាងក៏ ចូលចិត្ត បទពឺតៗ យើងដែរ នេះគឺជាប្រវត្តិសាស្ត្រមួយសំរាប់ខ្ញុំតាមរយះ បទ ពឺតៗ នេះ យើងបាន ផ្សព្វផ្សាយនៅវប្បធម៌ភាសា និងអក្សរសាស្ត្រខ្មែរយើង អោយប្រទេសជិត ខាងស្គាល់កាន់តែច្បាស់ ថែមទៀត ខ្ញុំបាទមានមោទនភាពខ្លាំងណាស់ដែល បទពឺតៗ របស់ខ្ញុំទើបចេញបានរយះពេល 1 ខែ នេះត្រូវបានបងប្អូនពេញចិត្តនិងស្រលាញ់គ្រប់គ្នា មិនតែប៉ុណ្ណោះត្រូវបានប្រទេសជិតខាងមានដូចជា ថៃ ឡាវ វៀតណាម ក៏ពេញចិត្តយកទៅច្រៀងតាមរាំតាមផងដែរ’’ ។
គួរបញ្ជាក់ផងដែរថាបទចម្រៀងថ្មីៗរបស់ លោក ខេមរៈ សិរីមន្ត នៅក្នុងផលិតកម្មរស្មីហង្សមាស ស្ទុះ ឡើងខ្លាំងមិនមែនតែមួយបទនេះទេ នៅមានបទផ្សេងៗទៀតដូចជាបទ I’m Not The Gang ក៏កំពុង តែទទួលការគាំទ្រមិនធម្មតាដែរ ។ យ៉ាងណាមិញបទទាំងនេះនៅមិនទាន់ចេញជា OFFICIAL MV នៅឡើយទេ គេកំពុងតែចាំអ៊ុតមើល MV ផ្លូវការបទនេះតើនឹងផ្ទុះខ្លាំងដល់កម្រឹតណាបើត្រឹមតែចេញ ជា Audio ក៏ល្បីយ៉ាងហ្នឹងហើយនោះ ៕
សូមទស្សនាវីដេអូខាងក្រោម៖
@hangmeas.com.khពឺតថាពឺតៗៗៗ ពឺតឲ្យអស់ដៃមើល!!! #ពឺតៗ #ខេមរៈសិរីមន្ត♬ ពឺតៗ PEUT PEUT – ហង្សមាស | Hang Meas