ទម្រាំជួបស្នេហ៍ពិត កំពូលតារាថៃ ចេន្នី បរាជ័យស្នេហា ១១ លើក
តារាស្រីថៃដែលល្បីខ្លាំងតាមរយៈការសម្តែងរឿងភាគជាច្រើន និង ចុងក្រោយក្នុង «ភ្លើងបុណ្យ» ដែលបានបញ្ចាំងចប់កាលពីកន្លងទៅ គឺនាង ចេន្នី តៀនផូស៊ូវ៉ាន់ បានរៀបការជាមួយកំលោះវ័យក្មេងមួយរូបមានឈ្មោះ Micky ដែលរូបគេមានអាយុប្អូនតារាស្រី ចេន្នី ដល់ទៅ ១០ ឆ្នាំ កាលពីថ្ងៃ ១៩ ខែតុលា ឆ្នាំ ២០១៨ កន្លងទៅនេះ ។
មុនទទួលបានស្នេហាពិត និង ឈានដល់ការរៀបការជាមួយកំលោះរូបសង្ហាប្រកបដោយសាច់ដុំមាំខាងលើនេះ តារាស្រីថៃ ចេន្នី តៀនផូស៊ូវ៉ាន់ បានពើបប្រទះរឿងស្នេហ៍មិនសមប្រកបជាច្រើនដង ដោយក្នុងនោះមានស្នេហាខ្លះ ក៏បានធ្វើឱ្យនាងរងទុក្ខទាំងផ្លូវចិត្ត ផ្លូវកាយ ស្ទើរទ្រាំមិនបាន និង សឹងតែធ្វើឱ្យនាងរាងចាលម្តងៗទៅហើយ ។ យ៉ាងណាមិញ បន្ទាប់ពីស្វែងរកស្នេហាពិតឃើញឈានដល់រៀបការសាងគ្រួសារ និង ពេលនេះថែមទាំងទទួលបានចំណងដៃកូនស្រីស្រស់ស្អាតម្នាក់ទៀតនោះ តារាស្រី ចេន្នី បានឆ្លងកាត់ស្នេហាប្រកបដោយភាពឈឺចាប់ ១១ លើក ជាមួយអតីតគូស្នេហ៍ ១១ នាក់ផ្សេងគ្នា ។
ខាងក្រោមនេះគឺជាអត្តសញ្ញាណអតីតគូស្នេហ៍តារាស្រី ចេន្នី ចាប់តាំងពីនាងមានស្នេហាដំបូងរហូតដល់បច្ចុប្បន្ន ដែលក្នុងនោះរួមមានទាំងស្វាមីវ័យក្មេងដែលបានរៀបការកាលពីឆ្នាំ ២០១៨ គឺលោក Micky ផងដែរ ៕