ប្អូនធម៌ ប៉ែន ចំរុង បង្ហោះរូបជាមួយ ប៉ែន ចំរុង និង ប្រកាសឆ្អែតចិត្តខ្លាំងគ្មានពាក្យបងប្អូនទៀតទេ
កាលពីពេលកន្លងទៅ មហាជនអ្នកគាំទ្រប្រាកដជាបានដឹងមកហើយ ពីទំនាក់ទំនងដ៏ស្និទ្ធស្នាលរបស់តារាសម្តែង ប៉ែន ចំរ៉ុង និង នារីម្នាក់ឈ្មោះ លីលី ដែលបានទាក់ទងគ្នាធ្វើជាបងប្អូនធម៌ ។
យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ ប្អូនធម៌របស់តារាប្រុសរូបនេះ បានបង្ហោះសារ និង វីដេអូ បង្ហាញទៅមហាជនអ្នកគាំទ្រថា នាង លែងមានទំនាក់ទំនងអ្វី នឹងតារាសម្តែង ប៉ែន ចំរុង ទៀតហើយ ។
ពាក់ព័ន្ធ នឹងការលើកឡើងនេះដែរ មានមហាជនជាច្រើនមានចម្ងល់ និង សង្ស័យយ៉ាងខ្លាំងថា តើមូលហេតុអ្វី បានជាមានរឿងរ៉ាវរហូតដល់នារីរូបនោះបានបង្ហោះសារ និង ភ្ជាប់រូបភាព ប៉ែន ចំរុងង ដោយសរសេរថា «គ្មានទៀតទេពាក្យថាបងប្អូន គ្រប់យ៉ាងគ្រាន់ជាអតីត! ឆ្អែតខ្លាំង» ។
លើសពីនេះទៀតដែរ ក្រោយពីមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានបញ្ចេញមតិសាកសួរពីបញ្ហានេះ នារីរូបនេះត្រឹមតែឆ្លើយតបថា «ខ្ញុំមិនល្អគ្រប់គ្រាន់ នឹងបន្តមិត្តភាពហ្នឹងបានទេ ។ យកល្អ យកត្រូវទៅចុះ ខ្ញុំឲ្យ ខ្ញុំអាក្រក់យូរណាស់មកហេីយ ។ ចាត់ទុកថាកន្លងមកស្គាល់គ្នាដេីម្បីលាងកម្មចុះ។ ពីពេលនេះទៅរស់នៅជីវិតរៀងៗខ្លួន។ ជម្រាបលាម្ចាស់កម្មពៀរ» ៕