ភរិយា ស៊ឺមិន ដែលអាយុតិចជាង ១៦ ឆ្នាំ នោះ តាមពិតធ្លាប់ជាកុមារីសម្តែងក្នុងរឿងល្បីនេះ
រយៈពេលជាង ៥ ឆ្នាំ ហើយ អតីតសមាជិកក្រុមចម្រៀងល្បីល្បាញតៃវ៉ាន់ F4 លោក Ken Chu ដែលមហាជនអ្នកគាំទ្រតែងហៅថា ស៊ឺមិន បានរៀបអាពាហ៌ពិពាហ៌ជាមួយនារីដ៏ស្រស់ស្អាតម្នាក់។
ក្នុងនោះ គេបានដឹងថា ភរិយារបស់ ស៊ឺមិន គឺមានអាយុតិចជាងលោករហូតដល់ទៅ ១៦ ឆ្នាំ ដោយក្នុងឆ្នាំ ២០២០ នេះ នាងមានអាយុត្រឹមតែ ២៥ ឆ្នាំ ប៉ុណ្ណោះ ។
លើសពីនោះដែរ ភរិយារបស់សមាជិកក្រុមចម្រៀង F4 រូបនេះ ធ្លាប់ជាតារាសម្តែងដ៏មានប្រជាប្រិយភាព កាលពីនៅក្មេង ហើយនាងមានឈ្មោះពិតថា Han Wenwen ។ ជាពិសេសនោះខ្សែភាពយន្ត ដែលគេបានស្គាល់នាងច្បាស់នោះគឺក្នុងរឿង Karate Kid ដែលមានការចូលរួមសម្តែងជាមួយនឹង Jacky Chan ៕