ឈប់ប្រឡូកសិល្បយូរ តារាសម្ដែង តេង លក្ខិណា នៅតែស្អាត និង ចាយជីវិតយ៉ាងហាយសូរ
រយៈពេលប្រមាណជាជិត ១០ ឆ្នាំហើយ ដែលតារាចម្រៀង និង សម្តែង តេង លក្ខិណា បានឈប់ពីអាជីពជាអ្នកសិល្បទាំងស្រុង។ ទោះជាមិនមានវត្តមានលើវិថីសិល្បក្តី តេង លក្ខិណា នៅតែមានការចាប់អារម្មណ៍ពីសំណាក់មហាជនអ្នកគាំទ្រនាងដូចដើម តាមរយៈបណ្តាញសង្គមហ្វេសប៊ុក និង Instagram របស់នាង ជាដើម ។
យ៉ាងណាមិញ កន្លងមកគេធ្លាប់ឃើញអតីតសិល្បការិនីរូបនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនលាន់មាត់ ក្រោយពីនាងបានបង្ហោះរូបភាពឡានស៊េរីទំនើបដែលទើបតែទិញថ្មី ដោយគេបានដឹងថាមានតម្លៃខ្ទង់ម៉ឺនដុល្លារឯណោះ ។
គួរឲ្យដឹងថា នេះមិនមែនជារឿងថ្មីទេ ដែល តេង លក្ខិណា បានបង្ហាញនូវភាពហ៊ឺហាររបស់ខ្លួននោះ កន្លងមកអតីតតារាស្រីរូបនេះ ក៏ត្រូវបានមហាជនអ្នកគាំទ្រដឹងជាយូរមកហើយដែរថា នាង គឺជាសិល្បការិនីមួយរូប ដែលមានសម្រស់ស្រស់ស្អាត ជីវភាពធូរធារ និង ចាយភាពហាយសូរ តាំងពីមុនចាប់ផ្តើមប្រកួតកម្មវិធី Freshie Girl & Boy កាលពីឆ្នាំ ២០០៦ មកម្ល៉េះ៕