ខ្ជិលខ្វល់ច្រើន! Lydia និង ស្វាមី រួមគ្នាធ្វើរឿងទាំងនេះ ដើម្បីគ្រួសារ
កន្លងមកទស្សនិកជនជាច្រើនតែងលើកសរសើរពីចំណងអាពាហ៍ពិពាហ៍របស់តារាចម្រៀងស្រីលំដាប់ជួរមុខ Lydia Sarunrat និង ស្វាមីសំណព្វចិត្តគឺពិធីករ Matthew Deane រស់នៅជាមួយគ្នាពោរពេញដោយក្ដីសុខ ភាពកក់ក្ដៅ សុភមង្គល ជាគ្រួសារគំរូមួយសម្រាប់អ្នកសិល្បៈដទៃ ។
Lydia និង ស្វាមី តែងនាំកូនៗប្រុស-ស្រីរបស់ពួកគេទៅដើរលេងកម្សាន្ត ជាពិសេសនៅតំបន់សមុទ្រដើម្បីសាងទំនាក់ទំនងរវាងគ្នាកាន់តែជិតស្និទ្ធ ។ តួយ៉ាងថ្មីៗនេះ គ្រួសារអ្នកសិល្បៈខាងលើ បាននាំគ្នាទៅដើរលេងចាយជីវិតហ៊ឺហារនៅសមុទ្រជាថ្មី ពោលគឺចាប់តាំងពី Lydia និង លោក Matthew ជាសះស្បើយពីជំងឺកូវីដ ១៩ មក អ្នកទាំងពីរឧស្សាហ៍នាំកូនៗរបស់ពួកគេទៅដើរលេងបំផុត ដែលវាហាក់ដូចជាការប៉ះប៉ូវឱ្យកូនៗរបស់ពួកគេ ពេលប្ដីប្រពន្ធអ្នកទាំងពីរសម្រាកនៅមន្ទីរពេទ្យមួយរយៈនោះ ។
ដោយឡែករឿងដែលមហាជនចាប់អារម្មណ៍បំផុត ប្ដីប្រពន្ធ Lydia កាន់តែស្រឡាញ់ល្អូកល្អិនជាមួយគ្នាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ សូមទស្សនាទិដ្ឋភាពដំណើរកម្សាន្តរបស់គ្រួសារ Lydia ខាងក្រោម ៖