សោកស្តាយណាស់! វីរសិល្បករ អ៊ិន សុត្ថានី បានទទួលមរណភាពហើយ!
តាមរយៈការបង្ហោះសារ នៅលើផេកហ្វេសប៊ុកផ្លូវការ សិល្បករកម្ពុជា បានឲ្យដឹងថា វីរសិល្បករលោកគ្រូ អ៊ិន សុត្ថានី បានទទួលមរណភាពហើយ កាលពីព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ ។
ផេក សិល្បករកម្ពុជា បានបន្ថែមឲ្យដឹងថា លោកគ្រូ អ៊ិន សុត្ថានី បានទទួលមរណភាពដោយរោគាពាធនៅឯមន្ទីពេទ្យ វេលាម៉ោង ៩ និង ៤៥ នាទី ព្រឹក ហើយនឹងបូជាតាមព្រះពុទ្ធសាសនា នៅវត្តកោះ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ៤ ល្ងាច ។
គួររំឮកថា វីរសិល្បករ លោកគ្រូ អ៊ិន សុត្ថានី បានសាងស្នាដៃជាច្រើនកាលនៅមានជីវិត ដោយលោកគ្រូមានជំនាញផ្នែកសម្តែង ច្រៀង និង ផ្នែកតន្ត្រីទាំងបុរាណ និង សម័យទៀតផង ៕