ស្ងាត់ៗ ព្រំ រដ្ឋា រកបានអ្នកស្អំបេះដូងថ្មីសង្ហាមិនធម្មតា
ថ្មីៗនេះ មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញបុរសសង្ហាម្នាក់ តែងបង្ហាញរូបភាព ផ្អែមល្ហែម ជាមួយតារាសម្តែងនិង ជាម្ចាស់ផលិតកម្មភីអអ្នកនាង ព្រំ រដ្ឋា។
ព្រំ រដ្ឋា ចាប់ផ្តើមមានឈ្មោះបោះសំឡេង និង ទទួលបានការគាំទ្រខ្លាំង ក្រោយពីបានចូលរួមសម្តែងជាតួឯកក្នុងបទចម្រៀង ម៉ាក់ថើង។ ក្រោយមក អ្នកនាងក៏បានរៀបការ និង បានចេញទៅរស់នៅជាមួយស្វាមីនៅឯសហរដ្ឋអាមេរិក។ ក្រោយពីជីវិតគូមិនសមប្រកបតារាសម្តែងមុខស្រទន់ រូបនេះក៏ត្រឡប់មកទឹកដីកំណើតវិញជាមួយកូនស្រីមួយរូប។ អ្វីដែលចាប់អារម្មណ៍ទើបតែថ្មីៗនេះ មានការលេចឮថា នាងបានស្វែងរកអ្នកស្អំបេះដូងថ្មីហើយ ហើយបុរសនោះ គឺជាបុរសសង្ហាម្នាក់ តែមិនមែនជាជនជាតិខ្មែរទេ ។
ជាមួយនឹងរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកជាមួយគ្នា ក៏មានការសាទរ និង ជូនពរពីសំណាក់មហាជន ឱ្យចំណងស្នេហ៍របស់ ព្រំ រដ្ឋា កាន់តែរឹងមាំ ហើយខ្លះទៀតក៏បានសរសើរថាពិតជាស្រស់ស្អាតសមគ្នាណាស់។
គួរឱ្យដឹងថា ក្រៅពីធ្វើជាតារាសម្តែង ពេលនេះ ព្រំ រដ្ឋា បានងាកមកដឹកនាំរឿងវិញម្ដង ដោយថ្មីៗនេះ នាងទើបក្រុងពាលីរឿងភាគរបស់ទូរទស្សន៍បាយ័ន ដែលមានចំណងជើងថា «ស្នេហ៍លាងគំនុំ»៕
រូបថត ៖ ហ្វេសប៊ុក