សម្រស់ រតនៈ វិសិដ្ឋ បច្ចុប្បន្ន និង ១១ ឆ្នាំមុនប្រែប្រួលខ្លាំងដូចមនុស្សពីរនាក់ផ្សេងគ្នា
វ័យកាន់តែទៅមុខ តែសម្រស់របស់តារាចម្រៀង និង សម្តែង រតនៈ វិសិដ្ឋ កាន់តែស្រស់សង្ហា បើប្រៀបធៀបរូបភាពលោកកាលពីជាង ១១ ឆ្នាំមុន ហើយក្នុងនោះ ក៏មានការលើកឡើងថា បើមិនស្គាល់ស្ទើរមិនដឹងថា នេះជារូបភាពរបស់តារាសម្តែង រតនៈ វិសិដ្ឋ ទេ។
លោក រតនៈ វិសិដ្ឋ ត្រូវបានគេចាត់ទុកជាតារាសម្តែងប្រុស ដែលមានរូបរាងស្រស់សង្ហា និង សាច់សខ្ចី មិនចាញ់ស្រីៗប៉ុន្មានឡើយ។ ជារឿយៗ តារាសម្តែងរូបនេះ តែងបង្ហាញរូបភាពសិចស៊ី ដែលមានសាច់ដុំទាំង កង់ៗធ្វើឱ្យអ្នកគាំទ្រជា ពិសេសបុរសៗជាច្រើនលួចសរសើរ និង ចង់បានរូបរាងទាក់ទាញដូចលោក។ យ៉ាងមិញ ដើម្បីបានរូបរាងស្រស់សង្ហាបែបនេះគេតែង ឃើញ រតនៈវិសិដ្ឋ ចំណាយពេលហាត់ប្រាណយ៉ាងទៀតទាត់ ប៉ុន្ដែភាពប្រែប្រួលទម្រង់មុខខ្លាំងរបស់តារាចម្រៀង និង សម្តែង រតនៈ វិសិដ្ឋ ធ្វើឱ្យគេសង្ស័យថា លោកបានកែបន្ថែមចំនុចខ្លះនៃទម្រង់មុខ ទើបមើលឃើញកាន់តែស្រស់សង្ហាប្លែកខ្លាំងបែបនេះ ។
គួរឱ្យដឹងថា លោក រតនៈ វិសិដ្ឋ ក៏ជាតារាដែលមានប្រជាប្រិយភាពមួយរូបក្នុងវិស័យសិល្បៈ។ ថ្មីៗនេះ លោកចាប់ផ្តើមមានទីផ្សារឡើងវិញ ដោយលេចមុខនៅក្នុងកម្មវិធីនានាជាបន្តបន្ទាប់ក្នុងនាមជាពិធីករ ក្រោយពីរយាលការងារសិល្បៈ មួយរយៈដោយសារកូវីដ ១៩ ។ ស្របពេលតារាក្នុងសិល្បៈជាច្រើនបាន បើកបង្ហាញមុខគូស្នេហ៍ជាបន្តបន្ទាប់តែ រតនៈ វិសិដ្ឋ ហាក់មិនខ្វល់ខ្វាយនៅក្នុងការបង្ហាញមុខម្ចាស់ស្នេហ៍ដូចមិត្តភក្តិឡើយបើ ទោះអាយុរបស់លោកមិនតិចក្តី ៕
រូបថត ៖ ហ្វេសប៊ុក