វ័យកាន់តែជ្រេ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចាប់ផ្តើមបង្កើតជំនួញគ្រប់មុខ
ស្របពេលវ័យកាន់តែជ្រេនៅក្នុងវិស័យសិល្បៈ ពេលនេះកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចាប់ផ្តើមងាកមកបោះទុនបង្កើតជំនួញជាបន្តបន្ទាប់។
បើគិតមកដល់ពេលនេះ តារាចម្រៀង ព្រាប សុវត្ថិ បានវាយលុកក្នុងអាជីពសិល្បៈជាង ២០ ឆ្នាំមកហើយ ដែលបទចម្រៀងរបស់លោកក៏មានប្រមាណជាង បីពាន់បទឯណោះ។ មួយរយៈចុងក្រោយនេះ ប្រជាប្រិយ ភាពរបស់លោក ហាក់ស្ទុះឡើង ក្រោយពីលោកមានបទចម្រៀងចេញច្រើនជាបន្ដបន្ទាប់ នៅក្នុងទ្រនំថ្មី។
សម្រាប់ឆ្នាំនេះ កំពូលតារាចម្រៀងរូបនេះមានវ័យប្រមាណជា ៤៥ ឆ្នាំហើយ។ អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍នោះ ស្របពេលវ័យកាន់តែជ្រេលោក ព្រាប សុវត្ថិ ក៏បានងាកមកបង្កើតជំនួញថ្មីៗជាបន្តបន្ទាប់ បន្ថែមពីលើហាងកាត់សក់ ដែលមានដូចជា ភោជនីយដ្ឋាន ផ្ទះព្រាប សុវត្ថិ រីសត លក់ដីឡូតិ៍ និង ជំនួញអចលនទ្រព្យជាដើម។ អ្វីដែលកាន់តែពិសេសនោះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក៏បានជួយជ្រោមជ្រែងឱ្យកូនប្រុស ទាំងបី របស់លោកដើរតាមគន្លងរបស់លោកបានយ៉ាងរលូនទៀតផង៕