មិនបាច់ឆ្ងល់ទេ នូ ឧសភា ក្ដោបបានប្រជាប្រិយភាពលឿនខ្លាំង ព្រោះ ៥ ចំណុចនេះ
មិនត្រឹមតែមានសមត្ថភាព តែការសម្តែងនោះទេ នូ ឧសភា ត្រូវបានគេដឹងថាលោកចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បដំបូង តាមរយៈការដើរបង្ហាញម៉ូដ។ បច្ចុប្បន្នតារារូបនេះ ក៏បានឈរនៅលំដាប់តារាប្រុសវ័យក្មេងដែលមានប្រជាប្រិយភាពខ្លាំង ទាំងការសម្តែង និង ចម្រៀង ដោយបានឆក់យកបេះដូងមហាជនអ្នកគាំទ្រគ្រប់ស្រទាប់យុវវ័យផងដែរ ។
ជាការពិតទោះជាមានសិល្បករផ្នែកបុរសជាច្រើន ក៏មានទេពកោសល្យ សមត្ថភាព និង រូបសម្រស់ស្រស់សង្ហាដូចទៅនឹង នូ ឧសភា ក៏ពិតមែន ប៉ុន្តែ ៥ ចំនុចខាងក្រោមនេះគឺជាហេតុផលមួយ ដែលធ្វើឲ្យតារាវ័យក្មេងរូបនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង៖
១) ស្ទីលម៉ូដសក់
ជាការពិត បើនិយាយពីម៉ូដសក់របស់ នូ ឧសភា គឺបានផ្លាស់ប្តូរស្ទីលជារឿយៗមកហើយដែរ ប៉ុន្តែម៉ូដសក់ដែលលោកត្រូវបានទទួលការចាប់អារម្មណ៍ខ្លាំងនោះ គឺការទុកសក់វែង និង សក់រួញៗប្លែកខុសតារាប្រុសដទៃ។
២) សមត្ថភាពក្នុងការបង្ហាញម៉ូដ
ដូចបានដឹងស្រាប់ នូ ឧសភា បានបោះជំហានចូលប្រឡូកក្នុងវិស័យសិល្បដំបូង គឺជាតារាបង្ហាញម៉ូដផ្នែកបុរស។ ក្រោយមកដោយសមត្ថភាព ត្រូវបានគេចាប់អារម្មណ៍ និងជ្រើសរើសឱ្យប្រុសស្អាតរូបនេះ បញ្ចេញសមត្ថភាពលើឆាកបង្ហាញម៉ូដធំៗជាច្រើននៅកម្ពុជា។
៣) សមត្ថភាពសម្តែង
ក្រោយទទួលបានជោគជ័យ លើវិស័យដើរម៉ូដ នូ ឧសភា ក៏បានបោះជំហានក្នុងវិស័យខ្សែភាពយន្តដំបូងជាតួអង្គធំមួយក្នុងសាច់រឿង តែក្រោយៗមក លោក ត្រូវបានផលិតករជាច្រើនទាក់ទងឱ្យសម្ដែងជាតួអង្គឯកតែម្ដង។ បច្ចុប្បន្ន តារាប្រុសរូបនេះបានបង្ហាញទេពកោសល្យ ក្នុងការសម្តែងខ្សែភាពយន្ដភាគជាច្រើន។
៤) ផ្នែកតន្ត្រី
មិនត្រឹមតែជាអ្នកចម្រៀង ដែលមានទឹកដមសំឡេងពីរោះម្យ៉ាងនោះទេ នូ ឧសភា ក៏មានជំនាញក្នុងការលេងហ្គីតា និង និពន្ធទំនុកភ្លេង ទំនុកច្រៀងបានដោយខ្លួនឯងទៀតផង។ បច្ចុប្បន្ន លោកក៏មានបទចម្រៀង Original ផ្ទាល់ខ្លួនជាច្រើន នៅក្នុងក្រុមចម្រៀង TMS ។
៥) រូបរាងសង្ហា
ជាតារាបង្ហាញម៉ូដស្រាប់ផងនោះ នូ ឧសភា ពិតជាមានកម្ពស់ខ្ពស់ដល់ទៅ ១,៨០ ម៉ែត្រ ។ បើនិយាយពីរូបរាងរបស់តារារូបនេះវិញ មិនថាក្នុងស្ទីលសំលៀកបំពាក់បែបណានោះទេ គឺត្រូវម៉ាច់ ស័ក្ដិសម មិនសូវទាស់ឡើយ។ លោកត្រូវបានអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ ពីភាពសង្ហា និង ស្នាមញញឹមដ៏ទាក់ទាញ៕