Vlogger ល្បីៗ តែងខ្លួនកាលីបៗ ប្រជែងសម្រស់គ្នាក្នុងពិធីខួបកំណើត Mina យប់មិញ
ប្រិយមិត្តភាគច្រើនបានស្គាល់ស្រីស្អាត Mina រួចមកហើយ ពិសេសមិត្តយុវវ័យតែម្ដង ប្រាដកជាចង់ចាំទឹកមុខឃ្យូដៗ ភាពកំប្លុកកំប្លែង របស់នាងតាមរយៈទេពកោសល្យច្រៀង រាំ និង ធ្វើជាពិធីការិនីផ្សេងៗ ហើយនាងក៏បង្ហាញមុខញឹកញាប់ក្នុងវីដេអូ Vlog តាមរយៈបណ្ដាញសង្គម YouTube ដើម្បីទទួលបានប្រជាប្រិយភាពពីមហាជនកាន់តែច្រើនផងដែរ ។
ស្រីស្អាត Mina បានធ្វើខួបកំណើតគម្រប់អាយុ ១៩ ឆ្នាំធំដុំគួរសមនៅយប់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញ ដោយគេឃើញមានវត្តមានមិត្តភក្ដិជិតស្និទ្ធរបស់នាង តុបតែងខ្លួនឃ្យូដៗ ប្រជែងគ្នាបង្អួតសម្រស់នៅក្នុងកម្មវិធីនោះ ដែលក្នុងនោះគេក៏ឃើញវត្តមាន Vlogger ល្បីៗច្រើនរូប ដូចជា ស្រីនា , ហេង វិសាល , សៀក និង ប៊ុនឡេង ជាដើម បានចូលរួមបង្កើនបរិយាកាសកាន់តែរីករាយ ។
ទាំងម្ចាស់កម្មវិធី ទាំងភ្ញៀវកិត្តិយស ភាគច្រើនតុបតែងខ្លួនដូចជាព្រះនាង និង ព្រះអង្គម្ចាស់ក្នុងរឿងតុក្កតា ។ សូមទស្សនាទិដ្ឋភាពខាងក្រោម ៖