កាន់តែកៀកថ្ងៃសម្រាលកូនទី ២ ហង្ស ម៉ារីនី កាន់តែស្អាត
ក្រោយពីបានបញ្ចប់ជីវីតនៅលីវ រៀបការ និង ទទួលបានចំណងដៃកូនប្រុសមានអាយុ ២ ឆ្នាំ ហើយនោះ អតីតតារាសម្តែង ហង្ស ម៉ារីនី ក៏កំពុងតែពពោះកូនទី ២ ត្រៀមនឹងសម្រាលក្នុងកំឡុងចុងខែតុលា ឬ ដើមខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះផងដែរ ។
យ៉ាងណាមិញ បើក្រឡេកទៅមើលអ្នកម្តាយរូបនេះ គឺហាក់ឃើញថាកាន់តែស្រស់ស្អាតទ្វេរឡើងបន្ថែមទៀត ទោះបីជានាងជាស្ត្រីកំពុងពពោះជិតសម្រាល និង មមាញឹកក្នុងការរកស៊ីយ៉ាងណាក្តី ។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ ជារឿយៗគេតែងឃើញ ហង្ស ម៉ារីនី បង្ហាញវត្តមាន ជាមួយនឹងភាពស្រស់ស្អាត ក្នុងការតុបតែងខ្លួនឃ្យូដៗ ដើម្បីរង់ចាំទទួលសមាជិកថ្មី របស់នាងក្នុងពេលឆាប់ៗខាងមុខនេះទៀតផង។
តស់! ទស្សនារូបភាពស្រស់ស្អាត របស់អ្នកម្តាយរូបនេះ៖