Chef ណារ៉ា បង្ហោះសារយ៉ាងកម្សត់ លា Chef ឫទ្ធី គ្មានថ្ងៃជួបទៀត អានហើយសឹងស្រក់ទឹកភ្នែក
មហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលបានដំណឹងមរណភាពរបស់គណៈកម្មការល្បីឈ្មោះក្នុងកម្មវិធី Master Chef Khmer «Chef ឫទ្ធី» ដែលមានឈ្មោះពេញ ស៊ឺ សោភណ្ឌឫទ្ធី កាលពីយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ។
មរណភាពរបស់មេចុងភៅល្បីឈ្មោះ និង ជាគណៈកម្មការក្នុងកម្មវិធី MasterChef Khmer រូបនេះ បានធ្វើឱ្យគ្រប់មជ្ឈដ្ឋាន ជាពិសេសក្រុមការងារទាំងអស់មានការតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ដោយគេមិនបាននឹកស្មានថាគណៈកម្មការរូបនេះបានបាត់បង់ជីវិតទៅលឿនបែបនេះ ដោយក្នុងនោះមហាជនជាច្រើនក៏បានចូលរួមសម្តែងមរណទុក្ខដ៏ក្រៀមក្រំនេះចំពោះសំណាក់ក្រុមគ្រួសារសព Chef ឫទ្ធី ផងដែរ ។
បើងាកមកដៃគូការងារម្នាក់ដែលគេស្គាល់ឈ្មោះ Chef ឫទ្ធី ជាគណៈកម្មការក្នុងកម្មវិធី MasterChef Khmer ដែរនោះ ក៏បានបង្ហោញពីការអារម្មណ៍សោកស្តាយ និង រន្ធត់ចិត្តដូចគ្នានេះដែរ បន្ទាប់ពីទទួលបានដំណឹងពី Chef ឫទ្ធី ដែលលោកបានពោលថាជាបងប្រុស ជាគ្រូម្នាក់ដ៏ល្អនោះ បានទទួលមរណភាព ។
ជាមួយនឹងការបង្ហាញអារម្មណ៍សោកស្តាយដែលខ្លួនបានបាត់បង់ដៃគូការងារជាគណៈកម្មការដ៏ល្អក្នុងកម្មវិធីខាងលើនេះ Chef ណារ៉ា ក៏បានបង្ហោះសាររំលែកទុក្ខដ៏ក្រៀមក្រំយ៉ាងកម្សត់មួយលើហ្វេសប៊ុកផ្លូវការខ្លួន ដោយក្នុងនោះលោកបានរៀបរាប់ថា «ប្អូនសុំជូនដំណើរបងប្រុសត្រឹមនឹង! បើមានជាតិក្រោយពិតសូមឱ្យកុំបងអាយុខ្លីដូចជាតិនេះទៀត! Chef ឫទ្ធី ជាបងម្នាក់ ជាគ្រូម្នាក់ ជាដៃគូដ៏ល្អម្នាក់ក្នុងការធ្វើការក្នុងវិធី Master chef Khmer! លា ហើយបង លារហូតហើយបង» ។
តាមរយៈសារមួយនេះដែរ បានធ្វើឱ្យមហាជនជាច្រើនកាន់តែនឹកស្តាយស្រណោះដល់ Chef ឫទ្ធី ជាខ្លាំងសឹងស្រក់ទឹកភ្នែក ដោយគេបានគិតថា ចាប់ពីពេលនេះទៅគេបានត្រឹមតែឃើញរូបភាព សកម្មភាព របស់លោកមានតែក្នុងវីដេអូចាក់ផ្សាយកម្មវិធី MasterChef Khmer តែប៉ុណ្ណោះ ដោយរូបកាយ សកម្មភាព និង សំឡេងពិតរបស់លោក គេលែងបានឃើញលោកទៀត ក្រោយលោកបានឃ្លាកចាកឆ្ងាយពីអ្នកគ្រប់គ្នាទៅរហូតនោះ ៕