នាយព្រែក ស្លុតចិត្តខ្លាំងបង្ហោះសារទាំងយប់ ពេលដឹងថា Chef រិទ្ធី ទទួលមរណភាព
មហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលដំណឹងមរណភាពរបស់គណៈកម្មការល្បីឈ្មោះក្នុងកម្មវិធី Master Chef Khmer «Chef រិទ្ធី» កាលពីយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ។
ក្នុងនោះមានមហាជនជាច្រើននៅតែមន្ទិលនឹងមរណភាពមេចុងភ្លៅរូបនេះ ប៉ុន្តែយ៉ាងណាយោងតាមរយៈហ្វេសប៊ុករបស់នារីម្នាក់ដែលមានឈ្មោះថា Mey Hang បានបង្ហោះសាររន្ធត់ពីដំណឹងមរណភាពរបស់មេចុងភៅ រិទ្ធី កាលពីយប់ថ្ងៃទី ២០ ខែតុលា កន្លងទៅនេះថា «ចូលរួមរំលែកទុក្ខផងពូ គាត់និងគ្រួសារខ្ញុំរាប់អានគ្នាយូរមកហើយ ចេញចូលផ្ទះដូចបងប្អូន ពេលទទួលដំណឹងមួយនេះគឺពិតជាស្ដាយខ្លាំងណាស់ សូមពូទៅអោយបានសុខ គាត់ទើបតែខូចមុននេះបន្ដិចទេ»។
ជាមួយគ្នានោះដែរ នៅយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ដដែល បុរសម្នាក់ដែលអះអាងជាប្អូនធម៌របស់ Chef រិទ្ធី ក៏បានបង្ហោះសារដែរថាលោក រិទ្ធី ពិតជាបានស្លាប់មែន ដោយសារជំងឺសួតធ្ងន់ធ្ងរ ។
បើងាកមកមើលនាយ ព្រែក ជាតារាសម្តែងក្នុងសិល្បៈមានឈ្មោះល្បីម្នាក់នោះ ក្រោយពីទទួលដំណឹងមរណភាពរបស់ Chef រិទ្ធី ហើយនោះ រូបគេមានការស្លុតចិត្តយ៉ាងខ្លាំង សឹងតែមិនជឿងនូវដំណឹងដ៏រន្ធត់សោកសៅមួយនេះ ។
អ្វីដែលចាប់អារម្មណ៍នាយ ព្រែក បានសរសេរសារបង្ហោះយ៉ាងក្តុកក្តួលទាំងយប់ថា “សូមចូលរួមសោកស្ដាយចំពោះគ្រួសារសពបង រិទ្ធី គណ:កម្មការកម្មវិធី Master Chest Khmer កម្មវិធីចាក់ផ្សាយមិនទាន់ចប់ផង មិនគួរបងអាយុខ្លីចឹងសោះ RIP ?” ៕