តារាប្រុសល្បីៗថៃ ត្រូវអ្នកគាំទ្រព្រួតគ្នា unfollow លើ IG ព្រោះមិនខ្វល់ខ្វាយលើបញ្ហាបាតុកម្ម
បច្ចុប្បន្ននេះ ប្រទេសថៃកំពុងជួបភាពចលាចលយ៉ាងខ្លាំងនៅស្ទើរតែពាសពេញទីក្រុងបាំងកក ដោយសារប្រជាជនថៃរាប់ម៉ឺននាក់ដែលភាគច្រើនសុទ្ធសឹងតែជាសិស្សនិស្សិត បានប្រមូលផ្ដុំគ្នាដើម្បីធ្វើបាតុកម្មទាមទារទម្លាក់នាយករដ្ឋមន្រ្តី និង ចង់បានលទ្ធិប្រជាធិបតេយ្យសម្រាប់ជាតិសាសន៍របស់ពួកគេ ។
ទន្ទឹមនឹងការធ្វើបាតុកម្មនេះដែរ ក៏បានធ្វើឱ្យប្រជាជនថៃមួយចំនួន ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមអ៊ីនស្រ្តាក្រាម នាំគ្នាខឹងសម្បារ លើតារាល្បីៗមួយចំនួន ដែលនៅស្ងៀមស្ងាត់មិនបញ្ចេញយោបល់អ្វីសោះ។ ក្នុងនោះ អ្នកគាំទ្របាតុកម្ម បានព្រួតគ្នាចូលទៅចុច Unfollow គណនីអ៊ីនស្ត្រាក្រាមរបស់តារាប្រុសល្បីៗជួរមុខថៃ ដែលម្នាក់ៗបាត់បង់ចំនួនអ្នក Follow ដល់ទៅរាប់ពាន់នាក់ ដោយសារមូលហេតុអ្នកគាំទ្រ មិនពេញចិត្តថា ក្នុងនាមជាតារាល្បី និង ជាអ្នកមានឥទ្ធិពលនៅក្នុងវិស័យសិល្បៈ បែរជារក្សាភាពស្ងៀមស្ងាត់ មិនបញ្ចេញយោបល់ណាមួយ ដើម្បីជាប្រយោជន៍ដល់ជាតិទាល់តែសោះ ។
ខាងក្រោមនេះ ជាវត្តមានតារាប្រុសជួរមុខថៃ ៧ រូប ត្រូវអ្នកគាំទ្រចុច Unfollow ដល់ទៅរាប់ម៉ឺន រាប់ពាន់នាក់ ៖
១- Boy Pakorn មានអ្នកចុច Unfollow លើគណនី IG ប្រមាណជា ១៣ ០០០ នាក់
២- James Jirayu មានអ្នកចុច Unfollow លើគណនី IG ប្រមាណជា ១១ ០០០ នាក់
៣- Mario មានអ្នកចុច Unfollow លើគណនី IG ប្រមាណជា ១០ ០០០ នាក់
៤- Mark Prin មានអ្នកចុច Unfollow លើគណនី IG ប្រមាណជា ៨ ០០០ នាក់
៥- Weir Sukollawat មានអ្នកចុច Unfollow លើគណនី IG ប្រមាណជា ៧ ០០០ នាក់
៦- Alek Teeradetch មានអ្នកចុច Unfollow លើគណនី IG ប្រមាណជា ៧ ៥០០ នាក់
៧- Great Warintorn មានអ្នកចុច Unfollow លើគណនី IG ប្រមាណជា ៦ ០០០ នាក់