ធ្មេធបើកៗ សុខ សោម៉ាវត្តី ភ្ជាប់ស្នេហ៍ជាមួយ លី វ៉ាហេទ ៤ ឆ្នាំបាត់!
ធ្មេចបើកៗ ពេលនេះចំណងស្នេហ៍របស់ពិធីការិនី សុខ សោម៉ាវត្តី និង បុរសសង្ហា លី វ៉ាហេទ មានរយៈពេល ៤ ឆ្នាំហើយ ដែលថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ នេះ គឺជាថ្ងៃខួបនៃការស្រឡាញ់របស់អ្នកទាំងពីរតែម្តង។
មុននឹងមានថ្ងៃនេះ សុខ សោម៉ាវត្តី និង គូស្នេហ៍ បានពើបប្រទះនូវរឿងរ៉ាវជាច្រើន ដោយមានទាំងអ្នកពេញចិត្ត ព្រមទាំងអ្នកចាំពេបជ្រាយស្មើគ្នា ចំពោះទំនាក់ទំនងរបស់នាងកន្លងមក។ យ៉ាងណាមិញ ពេលនេះចំណងស្នេហ៍របស់ ពួកគេក៏ទទួលបានការសាទរយល់ព្រមពីសំណាក់ចាស់ទុំទាំងសងខាង ដោយក្នុងនោះពិធីការិនីរូបនេះក៏ បានហៅ លី វ៉ាហេទ ថាជាប្តីៗពេញមាត់ បើទោះពួកគេមិនទាន់ចូលរោងជ័យក៏ដោយ។
នៅក្នុងថ្ងៃខួប ៤ ឆ្នាំនៃការស្រឡាញ់គ្នា សុខ សោម៉ាវត្តី ក៏មិនភ្លេច បង្ហាញអារម្មណ៍របស់ខ្លួននៅតាមបណ្តាញសង្គមថា «កន្លងមកនេះឆ្លងកាត់រឿងច្រើនណាស់តែអ្វីដែលសំខាន់យើងមិនធ្លាប់គិតថាយើងនិងលែងដៃគ្នាម្ដង ណាទេ អគុណដែលទុក អូនជាមនុស្សសំខាន់Happy anni…. 4 year I do love u»។
ពាក្យពេចន៍ដែលស្រីស្អាតរូបនេះ បង្ហោះនៅបណ្ដាញសង្គម បានធ្វើឱ្យអ្នកគាំទ្រជាច្រើនរំភើបជំនួសនាង ដែលបានជួបបុរសល្អ ជាដៃគូបែបនេះ។ មហាជនជាច្រើន បានជូនពរឱ្យចំណងស្នេហ៍នាងកាន់តែរឹងមាំ។
ទោះបីជាធ្លាប់មានស្វាមី និង កូនក៏ពិតមែនតែ សុខ សោម៉ាវត្តី នៅតែមានសម្រស់ស្អាត លេចធ្លោ និង ទាក់ទាញដែលធ្វើឱ្យបុរសៗជាច្រើនលង់ស្នេហ៍ តែអ្នកមេម៉ាយរូបនេះ បែរជាជ្រើសយកកំលោះ លី វ៉ាហេទ ដែលមានវ័យប្អូននាងច្រើនឆ្នាំមកធ្វើជាដៃគូ ទៅវិញ៕