បុរសម្នាក់លួចគូររូប ទ្រី ដាណា ហើយត្រូវនាងតបវិញ យ៉ាងភ្ញាក់ផ្អើល!
ដោយឃើញទង្វើដ៏សប្បុរសរបស់អ្នកជំនួញអនឡាញ ទ្រី ដាណា ដែលបានធ្វើចំពោះប្រជាពលរដ្ឋកំពុងជួបទុក្ខលំបាកកន្លងមក ជាពិសេសមួយរយៈចុងក្រោយនេះអ្នកនាងតែងតែបានចុះចែកអំណោយចំពោះជនរងគ្រោះដោយទឹកជំនន់តាមតំបន់ទទួលរងគ្រោះនោះ បានធ្វើឱ្យបុរសម្នាក់រំភើបចិត្តយ៉ាងខ្លាំង រហូតរូបគេបានធ្វើរឿងមួយដោយមិនបានសុំការអនុញ្ញាត ដើម្បីតបស្នងអ្នកជំនួញអនឡាញដ៏ល្បីរូបនេះ ។
ពិតណាស់បុរសម្នាក់នោះបានគូររូបអ្នកជំនួញអនឡាញ និង ជាថៅកែហាងលក់ពេជ្រដ៏ល្បីម្នាក់នៅទីក្រុងភ្នំពេញ ទ្រី ដាណា ដោយក្នុងនោះរូបគេថែមទាំងបានបង្ហោះសាររៀបរាប់មួយទៀតថា «ជាដំបូងខ្ញុំបាទសុំទោសចំពោះបងស្រី ទ្រី ដាណា ដែលខ្ញុំបានធ្វើការគូរដោយមិនមានការអនុញ្ញាត ប៉ុន្តែប្អូនគ្រាន់តែចង់តបស្នងសងគុណបងស្រីនូវអំពើល្អដែលបងបានធ្វើជាមួយនឹងមនុស្សជាច្រើន ថ្ងៃនេះខ្ញុំបាទសុំគូររូបគំនូរជូនបងមួយសន្លឹកទុកជាអនុស្សាវរីយ៍ និង ជំនួសពាក្យអរគុណចំពោះអំពើល្អរបស់បងស្រី និង គ្រួសារបង។ ខ្ញុំបាទសង្ឃឹមថារូបមួយសន្លឹកនេះនឹងអាចបានដល់ដៃបងស្រីក្នុងពេលឆាប់ៗនេះ ។ សូមអរគុណទុកជាមុន និង សូមអភ័យទោសផង បើខ្ញុំបាទគូរទៅខុសត្រង់ណាមិនសមរម្យ ។ សូមមេត្តាបងប្អូនជួយឡាច និង ស៊ែរឲ្យខ្ញុំបាទផងដើម្បីឱ្យរូបនេះបានឃើញដល់បងស្រីសូមអរគុណទុកជាមុន» ។
ទន្ទឹងគ្នានឹងការគូររូប និង បង្ហោះសារដូច្នោះហើយ ស្រាប់តែមិនយូរប៉ុន្មាន អ្នកជំនួញអនឡាញ និង ជាថៅកែលក់ពេជ្រ ទ្រី ដាណា បានបង្ហោះសារឆ្លើតតបវិញ ដោយក្នុងនោះអ្នកនាងបានសរសេរថា «ខ្ញុំបានឃើញហើយ ចប់ទឹកជំននខ្ញុំនឹងជួប» ។
យ៉ាងណាមិញ បើងាកមលមើលរូបគំនូរដែលគូរដោយបុរសខាងលើនេះវិញ គេកត់សម្គាល់ឃើញមានលក្ខណៈស្រដៀងភាគច្រើននឹងរូបពិតរបស់អ្នកនាង ទ្រី ដាណា យ៉ាងខ្លាំង ក្នុងនោះក៏មានការលើកសរសើរពីទឹកដៃអ្នកគូបានស្អាតផងដែរ ដោយមានអ្នកចុច Like និង Share លើរូបគំនូរនោះយ៉ាងច្រើន ។ គួរឱ្យដឹងដែរថា បុរសអ្នកគូរូបអ្នកនាង ទ្រី ដាណា នោះ ត្រូវបានគេឈ្មោះ ភក្រ្តា ជាជាងគំនូរម្នាក់នៅខាងកោះដាច់ ៕