សំងំៗ ឌី សូនីតា ពពោះកូនដំបូងគ្រប់ខែ រង់ចាំតែថ្ងៃសម្រាល (វីដេអូ)
តារាសម្ដែង ឌី សូនីតា បានធ្វើឱ្យមហាជន ក៏ដូចជាអ្នកគាំទ្រនាង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាស្ងាត់ៗ នាងស្រាប់តែបង្ហាញថាខ្លួនកំពុងមានផ្ទៃពោះធំគ្រប់ខែរង់ចាំតែថ្ងៃសម្រាល។
តាមការបញ្ជាក់នៅក្នុងវីដេអូទម្លាយថាខ្លួនកំពុងមានផ្ទះពោះទាំងមិនទាន់រៀបការនោះ តារាសម្ដែង ឌី សូនីតា បានរៀបរាប់ថា នាងមិនចង់លាក់បាំងទស្សនិកជនទេ ប៉ុន្ដែនាងមានមូលហេតុជំងឺដំណរពូជមួយ ដែលពិបាកនឹងមានកូនទើបនាងសម្រេចចិត្តបង្ហាញនៅពេលដែលកូនក្នុងផ្ទៃមានសុខភាពល្អ តែទោះបីជាមានហេតុផលបែបនេះ ឌី សូនីតា នៅតែអះអាងទទួលរាល់ពាក្យខំមិនជូនពរ និង រិះគន់ពីមហាជន ដ្បិតថានាងជាអ្នកសិល្បៈ គួរណាស់ជាគំរូល្អដល់ទស្សនិកជន ។