សុវត្ថិឌី ធារីកា ថា «ជាលើកទី ១ ក្នុងជីវិត ដែលស្លៀកសំរាម»
រូបភាពត្រឹមតែប៉ុន្មានសន្លឹករបស់តារាចម្រៀងតូចច្រឡឹង សុវត្ថិឌី ធារីកា ឈរនៅលើទឹកកំពុងជន់លិច បានកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញហ្វេសប៊ុក ក្នុងឈុតសម្លៀកបំពាក់ច្នៃពីសំរាម ។
ឈុតនោះដែរ គេបានឃើញថាមានការយកស្បោងខ្មៅដាក់សំរាម និង ប្រអប់ស្នោជាច្រើន មកច្នៃតុបតែងបញ្ជូលចូលគ្នា បានជារ៉ូបដ៏ស្រស់ស្អាតមួយឈុត ។ លើសពីនោះ សុវត្ថិឌី ធារីកា បានឲ្យដឹងថា នេះជាលើកទីមួយហើយ ដែលនាងបានស្លៀកបំពាក់ច្នៃពីសំរាមបែបនេះ ។
ជាក់ស្តែង នៅលើរូបភាពនោះ នាងបានសរសេរមួយទៀតដែលមានន័យដូច្នេះថា «មិនថាតែមនុស្សទេដែលមានតម្លៃ ប៉ុន្ដែសំរាមក៏មានតម្លៃដែរ ។ ជាលើកទី ១ ក្នុងជីវិតដែលស្លៀកសំរាម» ៕