៣ សន្លឹករបស់ មាស សុខសោភា ក្នុងស្ទីលមូ៉ដសក់ស្រដៀង CL ទាក់ទាញណាស់
ជាធម្មតាទៅហើយ ដែលគ្រប់គ្នាធ្លាប់បានឃើញ និងចាប់អារម្មណ៍ថា តារាស្រីប្រចាំប្រទេសកម្ពុជា និងតារាល្បីៗតាមបណ្ដាប្រទេសនានា និយមជ្រើសយកស្ទីលតែងខ្លួន អាចនឹងប្រហាក់ប្រហែលគ្នា តែពួកគេសុទ្ធតែមានសម្រស់លេចធ្លោ ប្លែកៗពីគ្នា។
ជាមួយគ្នានេះដែរ ថ្មីៗនេះ តារាចម្រៀងជួរមុខ មាស សុខសោភា បានបង្ហោះរូបភាពចំនួន ៣ សន្លឹក បានធ្វើឲ្យ មហាជនមួយចំនួនចាប់អារម្មណ៍ខ្លាំងថា មានស្ទីលម៉ូដសក់ស្រដៀងទៅនឹង តារាចម្រៀងកូរ៉េ CL តែសម្រស់អ្នកទាំងពីរលេចធ្លោ ម្យ៉ាងម្នាក់។
ចង់ដឹងថា មាស សុខសោភា ក្នុងម៉ូដសក់ស្រដៀងនឹង CL ស្រស់ស្អាតកម្រិតណា ទស្សនារូបភាពខាងក្រោម៖