អ្នកគាំទ្រម្នាក់ អង្វរ Taew ឱ្យដកពាក្យបណ្ដឹងចេញ ព្រោះម្ដាយកំពុងមានជំងឺបេះដូង
ថ្មីៗនេះ លើបណ្ដាញសង្គមសិល្បៈថៃ កំពុងផ្ទុះការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ខ្លាំងទៅលើរឿងថ្មីមួយ ដោយអ្នកលេងអ៊ីនធឺណេតម្នាក់ បានផ្ញើសារទៅអង្វរតារាស្រី Taew Natapohn ឱ្យដកពាក្យបណ្ដឹង ពាក់ព័ន្ធបទល្មើសបរិហារកេរ្តិ៍ ដែលទំនងជាមួយរយៈមុន រូបគេបានខំមិនរិះគន់ ពេលដែលតារាស្រីរូបនេះ ស្រឡាញ់គ្នាបង្ហោះរូបថតផ្អែមល្ហែមជាមួយសង្សារថ្មីគឺហាយសូរ Pranai ។
អ្នកលេងអ៊ីនធឺណេតរូបនោះ បានទទួលពាក្យបណ្ដឹងពីតុលាការ ដែលធ្វើឱ្យអ្នកផ្ទះរបស់គេតានតឹងភ័យព្រួយក្នុងចិត្តយ៉ាងខ្លាំង ហើយរូបគេក៏បានចូលទៅខំមិនសុំទោសតារាស្រី Taew ដោយសូមឱ្យនាងដកពាក្យបណ្ដឹងវិញ ព្រោះថាមិនត្រឹមតែគ្រួសារទាំងមូលទេដែលតឹងតែងក្នុងចិត្ត ជាពិសេសម្ដាយគេក៏កំពុងមានជំងឺបេះដូងទៀតផង ។
ដ្បិតតែមានការអង្វរពីអ្នកលេងអ៊ីនធឺណេតសុំឱ្យ Taew ដកពាក្យបណ្ដឹងវិញ ក្រោមមូលហេតុខាងលើ ប៉ុន្ដែតារាស្រីរូបនេះ ហាក់នៅមិនទាន់បានឆ្លើយតប ឬបញ្ចេញប្រតិកម្មអ្វីឡើយ ដូច្នេះមានតែរងចាំទស្សនាបន្តទៀតប៉ុណ្ណោះ ៕