ស្ទើរចំណាំមិនបានពេល អៀ ម៉េងលិ តុបតែងខ្លួនបែបនេះលើកដំបូង!
ធ្លាប់តែឃើញតារាសម្តែងរូបស្រស់ អៀ ម៉េងលិ បង្អួតសម្រស់ក្នុងឈុតបែបយុវវ័យទាន់សម័យ តែថ្មីៗនេះ តារាសម្តែងរូបនេះបានបង្ហាញសម្រស់ថ្មី នៅក្នុងឈុតបែបនារីអ៊ីស្លាមវិញម្តង ឃើញថាពិតជាស្រស់ស្អាត ប្លែក ស្ទើរចំណាំមិនបាន ។
នេះជាលើកដំបូង ដែលគេបានឃើញ អៀ ម៉េងលិ តុបតែងខ្លួនក្នុងឈុតបែបនារីអ៊ីស្លាមឃើញថា មើលទៅពិតជាស្អាតបែបសុភាពទន់ភ្លន់ តែយ៉ាងណាគេមិនទាន់ដឹងថាឈុតដែលនាងស្លៀកនេះនៅក្នុងកម្មវិធីអ្វីឡើយ។ មួយរយៈចុងក្រោយនេះ គេសម្គាល់ឃើញតារាសម្តែង អៀ ម៉េងលិ មានសកម្មភាពសិល្បៈជាបន្តបន្ទាប់ ជាពិសេសក្នុងនាមជាអ្នកតំណាងឱ្យផលិតផលនានា។ ដោយឡែក សម្រាប់ការសម្តែងរឿងភាគនោះគឺ នាងមិនទាន់មានឱកាសបានសម្តែងនៅឡើយទេ ។
ដោយសារតែ សម្រស់ស្រស់ស្អាតបែបស៊ីវិល័យ ទើបធ្វើឱ្យ អៀ ម៉េងលិ កាន់តែទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជន។ គួរឱ្យដឹងថា មកទល់ពេលនេះ ស្រីស្អាតរូបនេះ មានគូស្នេហ៍ ជាបុរសសង្ហា និង មានចំណេះដឹងថែមទៀត។ ជារឿយៗ អៀ ម៉េងលិ តែងសរសើរគូស្នេហ៍ ពេញៗមាត់ជាចំហរថា ជាបុរសល្អសម្រាប់នាងទៀតផង៕
រូបថត ៖ ហ្វេសប៊ុក