អាយុលើស ៤០ ឆ្នាំអស់ហើយ តារាប្រុសទាំងនេះ នៅអាចប្រជែងនឹងតួស្រករក្រោយ
ជឿជាក់ថា ប្រិយមិត្តភាគច្រើនប្រាកដជាធ្លាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍តួឯកប្រុសនៅពេលដែលប្រិយមិត្តទស្សនាខ្សែភាពយន្តភាគថៃផ្សេងៗកាលពីជំនាន់ឆ្នាំ ៨០ ឬឆ្នាំ ៩០ មិនខាន ព្រោះថាតួឯកប្រុសនីមួយៗ សុទ្ធតែមានរូបរាងខ្ពស់សង្ហា សាច់សម៉ដ្ឋរលោងស្អាតមិនចាញ់មនុស្សស្រីប៉ុន្មានទេ ។ ថាពេលនៅក្មេងស្អាតសង្ហា មាននារីៗលង់ស្នេហ៍ច្រើន រហូតមកដល់បច្ចុប្បន្ន តួឯកប្រុសទាំងនោះមានអាយុជាង ៤០ ឆ្នាំខ្លះចូលដល់ជិត ៥០ ឆ្នាំទៅហើយ ក៏នៅតែអាចរក្សារូបរាងឱ្យនៅតែស្អាតសង្ហាដដែល ។
ខាងក្រោមជាវត្តមានតារាប្រុសថៃ ៧ ដួង ធ្លាប់មានឥទ្ធិពលខ្លាំងក្នុងវិស័យសិល្បៈ មកដល់ឥលូវនូវតែសង្ហា ៖
១. Poh Natthawut អាយុ ៤៥ ឆ្នាំ កើតថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៤
២. Paul Pattarapon អាយុ ៤២ ឆ្នាំ កើតថ្ងៃទី ៩ ខែឧសភា ឆ្នាំ ១៩៧៨
៣. Nawat Kulrattanarak អាយុ ៤២ ឆ្នាំ កើតថ្ងៃទី ១០ ខែកក្ដដា ឆ្នាំ ១៩៧៨
៤. Sornram Teppitak អាយុ ៤៧ ឆ្នាំ កើតថ្ងៃទី ២២ ខែសីហា ឆ្នាំ ១៩៧៣
៥. Tik Jesadaporn អាយុ ៤៣ ឆ្នាំ កើតថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៩៧៧
៦. Ken Theeradej អាយុ ៤២ ឆ្នាំ កើតថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ១៩៧៧
៧. Chakrit Yamnam អាយុ ៤២ ឆ្នាំ កើតថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៧៨