អីយ៉ាស់! Lisa សារភាពត្រង់ៗថា បុរសក្នុងក្តីស្រមៃនាងគឺ Gong Yoo (វីដេអូ)
ជាការពិតណាស់ ទោះជាស្ថិតនៅក្នុងលំដាប់តារាមានប្រជាប្រិយភាព និង ល្បីល្បាញយ៉ាងណាក៏ដោយ ក៏តារាកូរ៉េមួយចំនួន នៅតែមាន Idol នៅក្នុងដួងចិត្តរបស់ពួកគេ។
បើក្រឡេកទៅមើលតារាសម្តែងស្រស់សង្ហា និង ល្បីល្បាញ Gong Yoo ឯនោះវិញ ក៏មិនធម្មតាទេ ព្រោះលោកមានអ្នកគាំទ្រសុទ្ធសឹងតែជាលំដាប់តារាស្រី K-Pop ជួរមុខដែលមានដូចជា Minzy អតីតសមាជិក 2NE1 និង Lisa សមាជិក BlakcPink ជាដើម។
ជាក់ស្តែង នៅក្នុងកម្មវិធី «KnowingBros» ចាក់ផ្សាយកាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ Lisa បាននិយាយថា នាងគឺជា Big Fan របស់ Gong Yoo តួឯកប្រុសក្នុងរឿង «Goblin»។ លើសពីនោះ នាងចង់ឲ្យពិធីករក្នុងកម្មវិធីបំពេញក្តីស្រមៃ ឲ្យនាងបានថតរូបជាមួយនឹងតារាសម្តែងដ៏ស្រស់សង្ហានេះ។
លើសពីនេះ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ Lisa បានសារភាពថា «Gong Yoo គឺជាបុរសក្នុងក្តីស្រម៉ៃរបស់នាង ហើយគាត់មានរូបរាងខ្ពស់។ ម្យ៉ាងវិញទៀតសូម្បីតែម្តាយនាងក៏ចូលចិត្ត Gong Yoo ខ្លាំងណាស់ដែរ»៕
ប្រភព៖ celebOSEN