ទើបតែមើលថែកូនស្រីបាន ៦ ខែ Chen ត្រៀមចាកចេញទាំងអាល័យ ទៅបំពេញកាតព្វកិច្ចយោធា
កាលពីចុងខែមេសា ឆ្នាំ ២០២០ កន្លងទៅ Chen សមាជិកក្រុមចម្រៀង EXO ទើបតែបានប្រកាសដំណឹងល្អក្នុងការទទួលស្វាគមន៍សមាជិកថ្មី ដែលភរិយារបស់លោកសម្រាលបានកូនស្រីម្នាក់ដ៏គួរឲ្យស្រឡាញ់ម្នាក់ ។
ទន្ទឹមគ្នានោះ ទើបតែបង្ហាញវត្តមានក្នុងការចេញនូវ Album ទោលថ្មី មានឈ្មោះថា «Hello» កាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ ស្រាប់តែនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ នេះ សមាជិកក្រុមចម្រៀង K-Pop ល្បីរូបនេះបានប្រកាសថា នឹងត្រៀមចូលបំពេញកាតព្វកិច្ចយោធាក្នុងពេលឆាប់ៗខាងមុខនេះ ។
តាមលិខិតសរសេរដោយដៃរបស់ Chen បានឲ្យដឹងថា លោកនឹងចូលហ្វឹកហាត់យោធា នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ ហើយលោកសន្យាថា «នឹងថែទាំសុខភាព និង ខ្លួនឯងឲ្យបានល្អក្នុងកំឡុងពេលហ្វឹកហាត់ ព្រមទាំងវិលត្រលប់មករកអ្នកគាំទ្រពេលឆាប់ៗ» ៕
ប្រភព៖ koreaboo