ការពិត ៥ យ៉ាងរបស់ Lee Minho ដឹងហើយ ប្រាកដជាភ្ញាក់ផ្អើល
មហាជនអ្នកគាំទ្រ ធ្លាប់បានដឹងហើយនៃដំណើរជីវិតសិល្បតារាសម្តែងល្បីល្បាញ របស់ប្រទេសកូរ៉េ Lee Minho។ ក្នុងនោះដែរ ក្នុងនាមជាតារាជួរមុខបែបនេះ រឿងរ៉ាវឯកជនរបស់ Lee Minho មួយចំនួនក៏មិនសូវត្រូវបានបង្ហើបដល់មហាជនអ្នកគាំទ្រ ឲ្យដឹងច្រើននោះទេ។
យ៉ាងណាមិញ ខាងក្រោមនេះគឺជារឿងរ៉ាវ និង ព័ត៌មានឯកជនខ្លះៗ ដែលមហាជនអ្នកគាំទ្រមួយចំនួនមិនទាន់បានដឹង ហើយព័ត៌មាននេះដែរ គឺម្តាយបង្កើតរបស់ Lee Minho បានប្រាប់ដល់សារព័ត៌មានរបស់កូរ៉េ៖
១. កុមារភាព
Lee Minho កើតថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៨៧ នៅឯ Dongjak-gu ទីក្រុងសេអ៊ូល និង មានទម្ងន់ ៣.២ គីឡូក្រាម។ ម្តាយរបស់តារាសម្តែងនេះ បានឲ្យដឹងទៀតថា «Lee Minho គឺជាទារកដែលមានបញ្ហាសុខភាព តាំងពីកើត រហូតចូលរៀនថ្នាក់បឋម»។
២. បងប្អូន
Lee Minho កើតមកក្នុងគ្រួសារមានសមាជិកតិច ដែលមានបងប្អូនតែ ២ នាក់ប៉ុណ្ណោះ ហើយលោកគឺជាកូនពៅ និង មានបងស្រីម្នាក់ឈ្មោះថា Lee Yun Jeong។ គេបានដឹងថា បងស្រីរបស់ Lee Minho គឺជា CEO នៃផលិតកម្ម MYM។
៣. ការសិក្សា
Lee Minho ចូលចិត្តអានកាសែតកាលពីនៅរៀន ហើយលោកគឺជាក្មេងប្រុសម្នាក់ដែលមានការចងចាំល្អ និង គិតលេខបាន លឿនបំផុត។ កាលពីរៀបបឋម តារារូបនេះមានប្រជាប្រិយភាពខ្លាំងពីក្មេងស្រីក្នុងសាលារៀនផងដែរ។
៤. ការបាត់បង់ក្តីស្រមៃ
កាលពីនៅយុវវ័យ Lee Minho ហ្វឹកហាត់លេងកីឡាបាល់ទាត់ និង តៃក្វាន់ដូ ព្រោះលោកចង់ក្លាយទៅជាកីឡាករម្នាក់ ប៉ុន្តែដោយគ្រោះថ្នាក់មួយបានធ្វើឲ្យលោកបាត់បង់នៃក្តីស្រមៃ ដែលចង់ក្លាយទៅជាកីឡាបាល់ទាត់នៅពេលរៀននៅបឋមសិក្សា។
៥. វិថីសិល្ប៖
Lee Minho បានចូលប្រឡូកក្នុងវិស័យសិល្បដំបូង តាំងពីលោករៀនឆ្នាំទី ២ នៃវិទ្យាល័យ។ ពេលនោះ លោកបានក្លាយទៅជាអ្នកហ្វឹកហាត់ និង ជាតួអង្គសម្តែងអមឆាក។ បន្ទាប់មក ក្រោយពីចូលរៀនក្នុងសាកវិទ្យាល័យ Lee Minho បានចុះកុងត្រាក្នុងផលិតកម្ម Starhaus ហើយភាពល្បីល្បាញរបស់លោកក៏ចាប់ផ្តើមពីពេលនោះមក៕