នៅចាំប្អូនប្រុសតួស្រី F4 កូរ៉េទេ? ឥលូវធំពេញវ័យ ឡើងសង្ហា
ជឿជាក់ថាប្រិយមិត្តភាគច្រើនប្រាកដជាធ្លាប់បានទស្សនាខ្សែភាពយន្តភាគ F4 កូរ៉េ ដែលមានចំណងជើងថា «Boy Over Flower» ជាក់ជាមិនខាន ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទស្សនាប្រាកដជាបានចាប់អារម្មណ៍តួអង្គសំខាន់ F4 ទាំង ៤ រូប និង តួអង្គស្រី គីម ចាន់ឌី ជាមិនខាន។
បើក្រឡេកទៅមើលតួអង្គសំខាន់ផ្សេងទៀតក្នុងសាច់រឿងដែលមានដូចជាសមាជិកក្រុមគ្រួសាររបស់តួឯកស្រី គីម ចាន់ឌី នោះ លោកអ្នកប្រាកដជាបានឃើញនូវឈុតឆាកសម្តែងជាច្រើនរបស់តួអង្គប្អូនប្រុសរបស់នាងផងដែរ ក្នុងនោះតួអង្គក្មេងប្រុសរូបនោះ គឺសម្តែងដោយកុមារា Park Ji Bin ។
យ៉ាងណាមិញ មកដល់ពេលនេះតួអង្គកុមារាដែលសម្តែងជាប្អូនប្រុសបង្កើតរបស់តួឯកស្រីមានចរិតកំប្លែងៗរូបនោះ បានធំពេញកំលោះហើយ ។ ម្យ៉ាងវិញទៀតនោះ បើនិយាយពីរូបសម្រស់របស់ Park Ji Bin នៅពេលនេះ គឺពិតជាមានរូបរាងស្រស់សង្ហា មុខមាត់ពេញដោយមន្តស្នេហ៍ ជាពិសេសគឺការតុបតែខ្លួនរបស់គេដូចនឹងតារាចម្រៀងរបស់ K-Pop អ៊ីចឹង ៕