ក្បែរអាយុ ៤០ ឆ្នាំហើយ សុគន្ធ និសា និង យក់ ថិតរដ្ឋា មុខនៅតែក្មេងល្ហក់
បើនិយាយដល់តារាចម្រៀងរួមជំនាន់ យក់ ថិតរដ្ឋា និង សុគន្ធ នីសា គិតមកដល់ពេលនេះ បានប្រឡូកក្នុងអាជីពចម្រៀងប្រមាណជិត ២០ ឆ្នាំរៀងខ្លួនទៅហើយ ចំណែកឯវ័យរបស់តារាស្រីទាំង ២ រូបនេះ ក៏កាន់តែជ្រេបន្តិចផងដែរ ។បើទោះជាមានវ័យជ្រេ និង ខ្វះតែ ២ លេខទៀតគ្រប់វ័យ ៤០ ឆ្នាំក្តី ប៉ុន្តែរូបសម្រស់តារាចម្រៀងស្រីរូបនេះ នៅតែស្រស់ស្អាត និង មើលទៅហាក់ក្មេងជាងវ័យពីមួយថ្ងៃទៅមួយថ្ងៃ ។
សុគន្ធ និសា
តារាចម្រៀងមានទម្រង់មុខស្រគត់ស្រគំ សុគន្ធ នីសា បើគិតមកដល់ក្នុងឆ្នាំ ២០២០ នេះ មានអាយុ ៣៨ ឆ្នាំហើយ ដោយនាងកើតថ្ងៃទី ០១ ខែឧសភា ឆ្នាំ ១៩៨៣ នៅខេត្តក្រចេះ ប៉ុន្តែសម្រស់នាងនៅតែខ្ញង់ និង ស្រស់ស្អាតជានិច្ចបើទោះជានាងមានស្វាមីក្តី ហើយអ្នកគាំទ្រនៅតែលើកសរសើរមិនដាច់ពីមាត់ថា ចាស់តែវ័យ រូបសម្រស់នៅខ្ញង់ដដែល ។
យក់ ថិតរដ្ឋា
តារាចម្រៀងសំនៀងស្អក យក់ ថិតរដ្ឋា បើគិតមកដល់ពេលនេះនាងមានអាយុ ៣៨ ឆ្នាំដូចតារាចម្រៀង សុគន្ធ និសា ដែរ ដោយនាងកើតនៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ១៩៨៣ នៅរាជធានីភ្នំពេញ ។ ចំពោះរូបសម្រស់របស់តារាចម្រៀងរូបនេះក៏មិនណយដែរ ទោះបីមានស្វាមី និង កូន ៣ នាក់ទៅហើយក្តី ប៉ុន្តែនាងនៅតែរក្សាបាននូវរូបសម្រស់ស្រស់ស្អាត និង សាច់ចាំដដែល ៕