តារាប្រុស ៤ ដួង សុខចិត្តចោលលុយរាល់លាន លាឈប់ពីសិល្បៈដើម្បីទៅធ្វើរឿងមួយនេះ
សិល្បករ សិល្បការិនីជើងចាស់ល្បីៗមួយចំនួន បានចំណាយពេលតាំងពីក្មេងរហូតដល់វ័យ ៥០ ទៅ ៦០ ឆ្នាំរស់នៅប្រឡូកក្នុងវិស័យសិល្បៈ ក្រាញ់មិនរាថយប្ដូរអាជីពទៅចាប់យកមុខរបរផ្សេងឡើយ ដោយឡែកសម្រាប់អ្នកសិល្បៈមួយចំនួនទៀតវិញ ក្រោយនឿយណាយនឹងអាជីពមួយនេះ ពួកគេក៏បានចូលនិវត្តន៍ ដោយងាកទៅចាប់យកការងារក្នុងក្ដីស្រមៃផ្សេងទៀត ។
តួយ៉ាងតារាសម្ដែងប្រុសរូបសង្ហា ៤ ដួង ដែលធ្លាប់ធ្វើឱ្យសុភាពនារីៗជាច្រើនជ្រួលច្រឺមលង់ស្នេហ៍នឹងរូបរាងដ៏ស្រស់សង្ហា កែវភ្នែកស្រទន់មានមន្តស្នេហ៍ ស្នាមញញឹមគួរឱ្យស្រឡាញ់ពេលពួកគេសម្ដែងរឿងកន្លងមកនោះ ពេលនេះបានលាឈប់ពីសិល្បៈ ដោយក្នុងចំណោមពួកគេភាគច្រើនទៅធ្វើជាអ្នកជំនួញវិញ ។
១- Paul Pattarapon បច្ចុប្បន្នមានវ័យ ៤២ ឆ្នាំហើយ ដែលលោកបានឈប់ពីការងារសម្ដែងរយៈពេល ១០ ឆ្នាំមុន ដោយរឿងដែលលោកសម្ដែងចុងក្រោយគឺ «Koom Pah Kham» ។
២- Win Tawin បានធ្វើជាអ្នកជំនួញបន្ទាប់ពីសម្រេចចិត្តដើរចេញពីវិស័យសិល្បៈនៅឆ្នាំ ២០១៧ ដោយរឿងដែលលោកសម្ដែងចុងក្រោយឈ្មោះថា «Ruen Phayom» ។
៣- Stephan Santi ជាតារាប្រុសជួរមុខដ៏ល្បីល្បាញប្រចាំប៉ុស្ដិ៍លេខ ៧ ក្នុងកំឡុងឆ្នាំ ២០០០ ដែលលោកធ្លាប់សម្ដែងជាមួយតួឯកស្រីល្បីៗដូចជា Pancake ជាដើម ។
៤- Ek Egkarat គឺជាតារាសម្ដែងប្រុសដែលមានឈ្មោះបោះសំឡេងតាំងពីជំនាន់ឆ្នាំ ៩០ មកម្ល៉េះ ហើយរឿងភាគថៃជាង ២០ រឿង ដែលលោកបានចាប់ដៃគូជាមួយតួឯកស្រីជួរមុខដូចជា Nune Woranuch ជាដើម ៕