មិនឱ្យចាញ់ប្រពន្ធ! ប្តី Chompoo ចាយរាងថតស្ទីល Fashion ក្នុងរោងចក្រផ្ទាល់ខ្លួន កប់ខ្លាំង
ដូចប្រិយមិត្តបានជ្រាបហើយថា Chompoo Araya ជាកំពូលតារាថៃជួរមុខដ៏ល្បីល្បាញ មិនថាសម្លៀកបំពាក់ កាបូប ស្បែកជើងរបស់នាងពាក់លេងនៅផ្ទះទេ សុទ្ធតែជាម៉ាកល្បីៗមានតម្លៃរាប់ពាន់ដុល្លារ ហើយជាពិសេសនាងត្រូវអ្នកគាំទ្រចាត់ទុកជាតារាស្រីដែលមានសំណាងបានស្វាមីជាសេដ្ឋី មានជំនួញពេញដៃ និង ទ្រព្យសម្បត្តិវាល់លានថែមទៀត ។
ទោះបីថាប្តី Chompoo Araya មានជំនួញជាច្រើនក្នុងដៃពិតមែន ប៉ុន្តែកន្លងមកនេះគេមិនដែលបានដឹងលម្អិតពីទីតាំង និង មុខជំនួញទាំងនោះមានអ្វីខ្លះឡើយ? យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែប្តីរបស់កំពូលតារាស្រី Chompoo បានបើកបង្ហាញពីជំនួញមួយ ព្រមជាមួយទីតាំងនៃមុខជំនួញនោះ ដោយជារោងចក្រផលិតខ្សែកាប្លិ៍ថាមពលអគ្គិសនីដ៏ធំ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាមួយការបើកបង្ហាញជំនួញដែលមានក្នុងដៃលើកដំបូងនេះដែរ ប្តីរបស់តារាសម្តែង Chompoo ក៏បានរំលេចរូបថតរោងចក្រដ៏ធំរបស់ខ្លួននោះ ជាមួយស្ទីល Fashion ប្លែកៗ និង ស្រស់សង្ហាគួរចាប់អារម្មណ៍ថែមទៀត ដោយមើលទៅមិនឱ្យចាញ់ស្ទីលរបស់ប្រពន្ធដែលយើងឧស្សាហ៍ឃើញកាលពីកន្លងមកនោះទេ ។ ចង់ដឹងប្តី Chompoo កាច់ស្ទីល Fashion បែបណាខ្លះ? ទស្សនារូបភាពខាងក្រោមនេះ ៖