អបអរសាទរ! សួស វីសា សម្រាលបានកូនស្រីដំបូង ស្អាតណាស់ ហើយឈ្មោះក្នុងបញ្ជីជាតិ ពីរោះប្លែក
ទើបតែរៀបចំពិធីនិមន្តព្រះសង្ឃមកសូត្រមន្តលើករាសីនៅផ្ទះដែលជាពិធីបែបខ្មែរ ដើម្បីត្រៀមទទួលសមាជិកថ្មីរបស់ខ្លួនកាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ។ សម្រាប់ថ្ងៃនេះផ្ទាល់ អ្វីដែលកាន់តែរំភើប តារាចម្រៀង សួស វីសា និង ស្វាមី បានឃើញមុខកូនស្រីដំបូងរបស់ពួកគេហើយ។
រយៈពេលពេញមួយយប់ស្នាក់នៅមន្ទីរពេទ្យ ដើម្បីរង់ចាំពេលវេលាវះកាត់សម្រាលកូនយ៉ាងអន្ទះសាររបស់ សួស វីសា គឺកាន់តែមានន័យ និង សុភមង្គលខ្លាំងឡើង បន្ទាប់ពីកូនស្រីគឺនាងតូច Jenny បានឃើញពន្លឺព្រះអាទិត្យនៅព្រឹកថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២០ នេះ ។
ក្នុងនោះដែរ បើតាមការរៀបចំទទួលស្វាមគមន៍កូនស្រីដ៏ស្រស់ស្អាតនេះនៅឯមន្ទីរពេទ្យ បានបង្ហាញឈ្មោះក្នុងសំបុត្រកំណើតនាងតូច Jenny គឹឈ្មោះថា ថង សាម៉ូលីណា។ ក្រោយពីបាន ឃើញមុខកូនស្រីដ៏គួរឲ្យស្រឡាញ់របស់ខ្លួនហើយនោះ សួស វីសា ក៏បានបង្ហោះសារមួយឃ្លាលើផេកហ្វេសប៊ុកថា៖ «ទីបំផុត កាដូនៃចំណងដៃរៀបការរបស់ពួកខ្ញុំទាំងពីរនាក់ គឺកូនស្រីដ៏ឆ្លាតរបស់ប៉ាម៉ាក់ បានសម្រាលដោយជោគជ័យ និង សុវត្តិភាព។ កូនស្រីបានមកឃើញពិភពលោកដ៏ស្រស់ស្អាត និង ជ្រកក្រោមម្លប់នៃសុខសន្តិភាពហើយ ។ សមាជិកថ្មីនៃក្រុមគ្រួសារយើងខ្ញុំ និង ជាបេះដូងនៃ ប៉ាៗ Tommy ម៉ាក់ៗ Sous Visa។ កូនស្រីមានឈ្មោះថា ថង សាម៉ូលីណា ហៅ Jenny កើតនៅថ្ងៃទី 09 ខែ 10 ឆ្នាំ 2020 វេលាម៉ោង 9:09 នាទីព្រឹក អូនកើតឆ្នាំជូត (តំណាងសត្វកណ្តុរមាស)»។
តោះទៅទស្សនារូបភាព Jenny ថាស្រស់ស្អាត មុខមាត់កាត់ទៅរកអ្នកម៉ាក់ ឬ លោកប៉ា៖