បើកបង្ហាញផ្ទះផ្ទាល់ខ្លួន របស់តួ «ព្រះតេជគុណជេស 4G» ធំស្កឹមស្កៃណាស់ មានអាងហែលទឹកធំទៀត
ប្រិយមិត្តភាគច្រើនបានស្គាល់តារាសម្ដែង Jazz Chuanchuen តាមរយៈខ្សែភាពយន្តភាគថៃកំប្លែងៗជាច្រើនរឿងមកហើយ ជាពិសេសរឿង «ព្រះតេជគុណជេស 4G» តែម្ដង ដែលរឿងនេះ ទទួលបានសន្ទុះនៃការគាំទ្រជាច្រើនពីមហាជន ដែលធ្វើឱ្យលោកកាន់តែមានឈ្មោះបោះសំឡេង មានប្រជាប្រិយភាពកាន់តែខ្លាំង ។
ងាកមកមើលជីវិតឯកជនរបស់តារាប្រុសអាយុ ៣៦ ឆ្នាំរូបនេះវិញ លោកមានជីវិតហាយសូរ មានលុយវាល់លានកាន់ពេញៗដៃ ជិះរថយន្តទំនើបៗមិនចាញ់អ្នកសិល្បៈល្បីៗផ្សេងទៀតប៉ុន្មានទេ តួយ៉ាងថ្មីៗនេះ Jazz ទើបតែចំណាយលុយរាប់លានបាតទិញផ្ទះប្រណីត ធំទំនើបខ្លាំងប្រៀបដូចវិមាន ដើម្បីរស់នៅជួបជុំគ្រួសារ ។ ផ្ទះលំដាប់អភិជនរបស់ Jazz មានអាងហែលទឹកធំទូលាយ មានដើមឈើតូចធំ បំពាក់ដោយគ្រឿងសង្ហារឹមប្រណីតថ្លៃ មានបន្ទប់ស្ទូឌីយោផ្ទាល់ខ្លួន បន្ទប់ដាក់សម្លៀកបំពាក់ បន្ទប់គេង បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ ដែលមើលទៅសុទ្ធសឹងតែទំនើបៗគួរឱ្យចង់រស់នៅ ។
សូមទស្សនាទិដ្ឋភាពខាងក្រោម ៖