Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 អត់ហ៊ានសួរអនាគតកូនប្រសាស្រី តែឪពុក Weir សួរលោកថា ពេលណារៀបការ?
តារា

អត់ហ៊ានសួរអនាគតកូនប្រសាស្រី តែឪពុក Weir សួរលោកថា ពេលណារៀបការ?

អត្ថបទដោយ​៖ បេប៊ី ធ្នូ ៥, ២០២០

នៅក្នុងកិច្ចសម្ភាសថ្មីនេះ តារាសម្ដែងគ្រាប់ពេជ្រប្រចាំប៉ុស្ដិ៍ទូរទស្សន៍លេខ ៧ Weir Sukollawat បានបង្ហើបថា លោកប៉ារបស់លោកស្រាប់តែសួរនាំពីគម្រោងរៀបការ ព្រោះថាពេលនេះ លោកក៏មានអាយុ ៣៥ ឆ្នាំហើយដែរ គាត់គ្រាន់តែចង់ដឹងថា Weir មានគម្រោងថានឹងរៀបការ ឬក៏នៅប៉ុណ្ណោះ?

យ៉ាងណា សំនួរមួយនេះ Weir មិនពិបាកឆ្លើយជាមួយឪពុកទេ ដោយលោកបានប្រាប់ទៅឪពុកយ៉ាងងាយស្រួយថា លោក និង មិត្តស្រីរៀបការនៅពេលដែលពួកគេទាំងពីរត្រៀមខ្លួនរួចរាល់ ហើយលោកក៏មិនចង់កំណត់ពេលវេលាណាមួយឱ្យជាក់លាក់ដែរ គឺលោកចង់ធ្វើការងារដែលលោកស្រឡាញ់ និង បំពេញការងារក្នុងសិល្បៈឱ្យបានល្អជាមុនសិន ម្យ៉ាងវិញទៀត អនាគតកូនក្រមុំរបស់លោក គឺតារាសម្ដែង Bella Ranee ក៏មានកិច្ចការច្រើនត្រូវធ្វើដូចជាថតកុន ឬថតរឿងភាគជាដើម ។

ក្នុងនោះ តារាប្រុស Weir Sukollawat បានបញ្ជាក់ច្បាស់ៗបន្ថែមទៀតថា ពួកលោកនឹងរៀបការនៅពេលដែលពួកលោកត្រៀមខ្លួនរួចរាល់ប៉ុណ្ណោះ ។ យ៉ាងណាមិញ គេនៅចាំបានថា កាលពី Bella ទៅលេងផ្ទះឪពុក Weir ដល់ខេត្តកាលពីមួយរយៈមុន គាត់មិនបានសួរនាំរឿងរៀបការឡើយ ប៉ុន្ដែគាត់បែរជាអន្ទសាសួរនាំកូនប្រុសផ្ទាល់ទៅវិញ ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ទិដ្ឋភាពនៃសម្រស់រូងភ្នំ ខេត្តកំពត ដែលលាក់ខ្លួនជាយូរមកហើយ ត្រូវបានលាតត្រដាងដោយ realme 9

ឧសភា ២៤, ២០២២
អត្ថបទក្រុមហ៊ុន

រង្វាន់ពិតៗ ឈ្នះពិតៗ ចាប់ពីថ្ងៃនេះដល់ ១៦ ខែសីហា រាល់ការជាវ Galaxy

ឧសភា ២៤, ២០២២
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់