ហង្សមាស ផលិតកម្មធំតែមួយគត់ប្រកាន់ខ្ជាប់ការផលិតបទប្រពៃណីមានគុណភាពល្អ លើកស្ទួយកេរដំណែលដូនតា
បទចម្រៀងបែបប្រពៃណីខ្មែរមួយបទរបស់ផលិតកម្មរស្មីហង្សមាស ដែលទើបនឹងចេញក្តៅៗថ្មីៗនេះ ជាការស្វាគមន៍បើកឆាកនៃរដូវកាលបុណ្យកឋិនទានដែលជាបុណ្យប្រពៃណីខ្មែតាំងពីយូរលង់ណាស់មកហើយ ។
បទ «អានិសង្សកឋិនទាន» ជាបទចម្រៀងមួយបទដែលបកស្រាយដោយតារាចម្រៀងលំដាប់ប្រទេសជាច្រើនរូប ដូចជាលោក ឆន សុវណ្ណរាជ លោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ នីសា កញ្ញា ផន ស្រីខួច និង តារាចម្រៀងចាស់វស្សាដ៏មានទេពកោសល្យលោក ណយ វណ្ណណេត និង អ្នកនាង ខាត់ សុឃីម ផងដែរ ។
លក្ខណៈពិសេសមិនមែនត្រឹមតែមានអ្នកចម្រៀងច្រើនច្រៀងរួមគ្នាក្នុងបទតែមួយប៉ុណ្ណោះទេ បទ «អានិសង្សកឋិនទាន» ត្រូវបានប្រគំឡើងដោយឧបករណ៍ខ្មែរបុរាណជាច្រើនប្រភេទ និង តាក់តែងទំនុកច្រៀងដោយឯកឧត្តម ហ៊ុន ហេង ដែលជាបុគ្គលមួយរូបត្រូវបានទស្សនិកជនទូទាំងប្រទេសទទួល ស្គាល់ពីទឹកដៃនិពន្ធទំនុកច្រៀងដ៏ល្អឯកផងដែរ ។
ងាកមកខាងបទភ្លេងវិញ បទចម្រៀងមួយបទនេះត្រូវបានសម្រួលបទភ្លេងដោយលោកគ្រូភ្លេងដ៏ល្បី ឈ្មោះមានបទពិសោធជោគជាំក្នុងការផលិតបទចម្រៀងគឺលោក ម៉ម សុគន្ធា និង រួមបច្ចេកទេស សំឡេង ដោយលោកគ្រូ ម៉ម មិថុនា ដែលត្រូវប្អូនប្រុសបង្កើតរបស់លោក ម៉ម សុគន្ធា ផ្ទាល់ ។
មិនមែនថាផលិតបទចម្រៀងបែបប្រពៃណីបុរាណគឺផលិតយកតែម្តងនោះទេ បទចម្រៀងមួយបទនេះក៏ត្រូវបានរួមប្រឹក្សាយ៉ាងល្អិតល្អន់បុគ្គលជំនាញគឺ ព្រះភិក្ខុសាសនាបណ្ឌិតតោ មឿន សុទ្ធា ថែមទៀតផង ។ និយាយរួមបទចម្រៀងបើកឆាកដំបូងគេរបស់ផលិតកម្មរស្មីហង្សមាស នៃរដូវកាលបុណ្យកឋិនទាន ឆ្នាំ 2020 នេះ គឺផលិតមកយ៉ាងល្អិតល្អន់ ហ្មត់ចត់ ត្រូវតាមក្បួនខ្នាតប្រពៃណីខ្មែរ សមជាផលិតកម្មដែលមានការគាំទ្រជាងគេទូទាំងប្រទេសពិតមែន ។ ហើយមិនមែនតែមួយបទនេះទេ ព្រោះថាឆ្នាំនេះហង្សមាសបានចំណាយទុនយ៉ាងច្រើនសន្ធឹកដើម្បីផលិតបទចម្រៀងប្រពៃណីជាច្រើនបទដើម្បីអបអរបុណ្យកឋិនទាននេះតែម្តង ៕
សូមទស្សនាវីដេអូខាងក្រោម៖