តួ Captain American ថាឱ្យ Donald Trump ចំៗ ក្រោយលោកប្រាប់ពលរដ្ឋថា «កុំខ្លាចជំងឺកូវីដ»
ក្រោយវិលត្រឡប់ពីមន្ទីរពេទ្យយោធា កាលពីថ្ងៃច័ន្ទ ទី ០៥ ខែតុលា ឆ្នាំ ២០២០ មកកាន់សេតវិមានខ្លួនវិញ បន្ទាប់ពីព្យាបាលកូវីដ ១៩ នោះ លោកប្រធានាធិបតី Donald Trump បានបង្ហោះវីដេអូមួយជូនទៅកាន់ពលរដ្ឋដែលជាអ្នកគាំទ្រលោកថា «កុំឲ្យវាត្រួតត្រាលើយើងបាន ។ កុំខ្លាចវាឲ្យសោះ ។ ពួកយើងនឹងត្រឡប់ដូចដើមវិញ ពួកយើងនឹងត្រឡប់ទៅធ្វើការវិញ ។ យើងនឹងនាំមុខ កុំឲ្យវាត្រួតត្រាជីវិតយើងបាន ។ ចេញពីទីនោះ ហើយប្រុងប្រយ័ត្នផង» ។
ការប្រកាសប្រាប់ប្រជជនអាមេរិចថា «កុំខ្លាចជំងឺកូវីដ ១៩» នោះដែរ បានធ្វើឲ្យតារាល្បីៗអាមេរិច មួយចំនួនបានប្រតិកម្មយ៉ាងខ្លាំង ព្រមទាំងបានចែករំលែក និង បង្ហោះសារមិនពេញចិត្តរបស់ពួកគេទៅកាន់ប្រធានាធិបតីរូបនោះ ដោយលើកឡើងថាជាការប្រកាសដ៏ ល្ងង់ខ្លៅបំផុត ។
ជាក់ស្តែង Chris Evan តួសម្តែង Captain American ក៏បានចូលរួមបញ្ចេញមតិមិនពេញចិត្ត និង គំនិតរបស់លោកដែរថា «អ្នកស្ថិតនៅក្រោមការថែទាំ គ្រប់ម៉ោងដោយវេជ្ជបណ្ឌិតដ៏ល្អបំផុត និង ប្រើថ្នាំដែលល្អបំផុត។ តើអាចទេថា មនុស្សគ្រប់គ្នាមានលទ្ធភាពប្រើប្រាស់វាដូចជាលោក? គួរឱ្យស្តាយណាស់ ព្រោះខ្ញុំប្រាកដចិត្តថាអ្នក នឹងមិនបានដឹងពីភាពខុសគ្នានេះទេ ព្រោះអ្នកមិនយកចិត្តទុកដាក់ និង ខ្វល់ខ្វាយពីអ្នកដទៃឡើយ»៕