មមាញឹកបែបណា ឆាយ វីរៈយុទ្ធ មិនភ្លេចចំណាយពេលផ្អែមល្ហែមជាមួយភរិយា
ក្រៅពីតារាចម្រៀងដែលមានឈ្មោះបោះសំឡេងលោក ឆាយ វីរៈយុទ្ធ ក៏ត្រូវបានអ្នកគាំទ្រចាត់ទុកជាតារាចម្រៀងដែលមានជីវិតគូផ្អែមល្ហែម ជាពិសេសក្រោយពីលោកមានកូនជាចំណងដៃ ។ អ្វីដែលចាប់អារម្មណ៍ បើទោះជារវល់ខ្លាំងបែបណា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះ នៅតែមិនភ្លេចចំណាយពេលវេលាជាមួយភរិយាដើម្បីរឹតបន្តឹងអនុស្សាវរីយ៍ឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត ។
មិនមែនមានតែអាជីពសិល្បៈលោក ឆាយ វីរៈយុទ្ធ នៅមានមុខរបរនៅក្នុងដៃមួយចំនួនដែលមានដូចជា អចលនទ្រព្យ និង សាខាលក់អង្ករជាច្រើនផងដែរ ។ បើទោះរវល់ខ្លាំងជាមួយនឹងការងារទាំងនោះក៏ពិតមែន តែ ឆាយ វីរៈយុទ្ធ នៅមិនភេ្លចចំណាយពេលវេលាជាមួយនឹងភរិយា ព្រមទាំងកូនស្រីជាទីស្រឡាញ់របស់ខ្លួន ដោយការដើរកម្សាន្ត និង ថតរូបស្អាតៗទុកជាអនុស្សាវរីយ៍ មើលទៅពិតជាពោរពេញទៅដោយភាពកក់ក្តៅ និង សុភមង្គល ។
ពេលនេះលោក ឆាយ វីរៈយុទ្ធ កំពុងជាគ្រាប់ពេជ្រនៅក្នុងផលិតកម្មសាន់ដេ ហើយថ្មីៗនេះលោកក៏បានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា «ស្រឡាញ់គេជារឿងអូនស្រឡាញ់អូនជារឿងបង» ដោយមានការទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ ៕
រូបថត ៖ ហ្វេសប៊ុក