តារាសម្តែង ម៉ុន្នី មូនីតា ចតឡានមុខផ្ទះគេ ២០ នាទី ត្រូវម្ចាស់ផ្ទះធ្វើរឿងគ្មានធម៌មេត្តាបែបនេះ (វីដេអូ)
តារាសម្តែងរូបស្រស់ មុន្នី ម៉ូនីតា បានសម្តែងអារម្មណ៍ហួសចិត្ត ក្រោយពីបានឃើញទង្វើរបស់ម្ចាស់ផ្ទះ ដែលបានបានវាយកំទេចកញ្ចក់រថយន្តម្ខាង ដោយសារខឹងនាងចតរថយន្តនៅមុខផ្ទះគេប្រមាណជាជិត ២០នាទី ប៉ុន្តែយ៉ាងណាតារាសម្តែងរូបនេះមិនបានរករឿងអ្វីឡើយ ផ្ទុយទៅវិញនាងបានលើកដៃសំពះ អរគុណដល់ម្ចាស់ផ្ទះថែមទៀត។
ស្រីស្អាត មុន្នី ម៉ូនីតា ដែលត្រូវបានគេស្គាល់ថាជាតារាសម្តែងនៅ ក្នុងរឿង «និស័្សយខ្លុយស្នេហ៍» របស់ទូរទស្សន៍បុស្តិ៍លេខ ៥ បានបង្ហោះសារដែលមានអត្ថន័យថា «យល់ថា ខុសដែលចតមុខផ្ទះអុី ក៏ប៉ុន្តែខ្ញុំសុំចតតែបន្តិចទេដោយសារនៅហាងបងខ្ញុំវាស្ទៈពេក គិតថានិងមក សារ៉េកន្លែងចតដែ ។ ខ្ញុំក៏បានសសេរលេខទូរស័ព្ទ ដាក់នៅលើកញ្ចក់ឡានភ្ទាប់ជាមួយនឹងពាក្យថា សូម អធ្យាស្រ័យ! ដូច្នេះប្រសិនបើម្ចាស់ផ្ទៈត្រូវការចេញចូលអាចខលមកខ្ញុំបានខ្ញុំយកចេញភ្លាមតែហេតុអី មិនដល់កន្លះម៉ោងផងខ្ញុំទៅយកឡានចេញ នាំគ្នាឆោឡោហើយថែមទាំងវៃបែកកញ្ចក់ឡានខ្ញុំបែបនេះ? ជាខ្មែរដូចគ្នាហេតុអីក៏គ្មានធម៌មេត្តាគ្មានការយោគយល់អធ្យាស្រ័យគ្នាដល់ម្លឹង? ខ្ញុំទៅដល់ខ្ញុំបានលើកដៃសំពះគាត់ដែលខ្ញុំបានធ្វើឱ្យគាត់ពិបាករយៈពេក ២០នាទីជាងនេះ ចុះអ្វីដែលគាត់បានបំផ្លាញ ទ្រព្យ សម្បត្តិខ្ញុំនេះតើគាត់មានអារម្មណ៍ខុសឆ្គងបន្តិចដែរឬក៏អត់»?។
ជាមួយនឹងការលើកឡើងរបស់ តារាសម្តែងរូបនេះ បានធ្វើឱ្យមិត្តភក្តិក្នុងហ្វេសប៊ុកបានលើកឡើងផ្សេងៗគ្នាថា សាហាវខ្លាំងណាស់មានរឿង អីគួរនិយាយគ្នា ព្រោះដាក់លេខទូរស័ព្ទនៅហ្នឹងស្រាប់ហើយ ។ ខ្លះទៀតក៏បាននិយាយថា មុន្នី ម៉ូនីតា គួរតែប្តឹង ទៀតផង។ ទោះជាយ៉ាងនេះក្តី ម៉ុន្នី ម៉ូនីតា ប្រាប់ថាមិនចង់វែង ឆ្ងាយទេ បើគេគិតថាល្ អឱ្យគេធ្វើទៅមានតែអហោសកម្មឱ្យតែប៉ុណ្ណោះ ។
គួរឱ្យដឹងថា មុន្នី ម៉ូនីតា គឺជាតារាសម្តែង និង ម៉ូដែលកំពុងមានប្រជាប្រិយភាពគួរសមផងដែរ។ ចង់ដឹងច្បាស់ ទស្សនាវីដេអូរបស់ មុន្នី ម៉ូនីតា ទាំងអស់គ្នា ៕
រូបថត ៖ ហ្វេសប៊ុក