នារីវ័យក្មេងម្នាក់ជាប់សាច់ឈាមនឹង ខេមរៈ សិរីមន្ត សំឡេងស្រដៀង ខេមរៈ ស្រីពៅ សឹង ៩០% (វីដេអូ)
ទស្សនិកជនមានការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហោះចម្រៀង Cover មួយបទនៅលើហ្វេសប៊ុកផេកផ្លូវការរបស់លោក បកស្រាយដោយកញ្ញា អ៊ិត ជូលីណា ក្រោយចំណងជើង «ទូរស័ព្ទផ្ដាច់ស្នេហ៍» ដែលមានទឹកដមសំឡេងស្រដៀងគ្នាខ្លាំងទៅនឹងម្ចាស់ដើម គឺកញ្ញា ខេមរៈ ស្រីពៅ ។
អ្នកគាំទ្រដែលធ្លាប់បានស្គាល់ និង ស្ដាប់បទចម្រៀងកញ្ញា ខេមរៈ ស្រីពៅ ពីមុនមក មានការភ្ញាក់ផ្អើល និង បាននាំគ្នាបញ្ចេញយោបល់ស្រដៀងៗគ្នាទៅលើផុសរបស់លោក ខេមរៈ សិរីមន្ត ថា ទាំងសំឡេង ទាំងស្ទីលនៃការច្រៀងរបស់ កញ្ញា អ៊ិត ជូលីណា ប្រហែលប្រហែលនឹងម្ចាស់ដើមសឹងតែ ៩០ ភាគរយទៅហើយ ។
រឿងដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ កញ្ញា អ៊ិត ជូលីណា មានជាប់ឈាមជ័រនឹងគ្រួសាររបស់លោក ខេមរៈ សិរីមន្ត ដែរ ពោលគឺជាបងប្អូនជីទួតមួយនឹងគ្នា ។ សូមទស្សនាចម្រៀង Cover របស់កញ្ញា អ៊ិត ជូលីណា ៖