ពាក់មី បោះសម្តីចំៗ ពេលឃើញទង្វើរាល់ថ្ងៃរបស់ ទ្រី ដាណា តែងធ្វើបែបនេះ
ប្រមាណជាមួយម៉ោងមុននេះ តារាកំប្លែង ពាក់មី ដែលប្រិយមិត្តបានស្គាល់ជាតារាកំប្លែងមានឈ្មោះល្បី ពូកែសម្តីចាក់ទឹកមិនលិចនោះ បានសរសេរសារបញ្ចេញមតិគួរឱ្យភ្ញាក់ផ្អើលមួយ ដែលក្នុងការបញ្ចេញមតិនោះតារាកំប្លែងរូបនេះ បាននិយាយចំឈ្មោះពីម្ចាស់ហាងលក់ពេជ្រ និង ជាម្ចាស់ជំនួញអនឡាញដ៏ល្បីម្នាក់ ទ្រី ដាណា ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។
ពិតណាស់កាលពីព្រឹកនេះ នាយ ពាក់មី ក្រោយឃើញទង្វើសប្បុរសមួយរបស់ថៅកែហាងលក់ពេជ្រ ទ្រី ដាណា ដែលធ្វើចំពោះប្អូនប្រុសម្នាក់កំពុងមានជំងឺហើមជើងដ៏ចម្លែកម្យ៉ាងនោះ ខ្លួនក៏បានបញ្ចេញមតិឡើងដោយបានរៀបរាប់ថា «(មានអ្នកខ្លះ ថាគាត់សម្តែងចង់ល្បី ឬ ប្រម៉ូដអាជីវកម្មគាត់) សម្រាប់ខ្ញុំ ខ្ញុំគិតថា ទោះគាត់ចង់ល្បី ឬ ចង់ប្រម៉ូដអាជីវកម្មគាត់ ឬ គាត់ធ្វើដោយបេះដូងពិត ️ តែគាត់បានធ្វើឱ្យប្រជាជនដែលខ្វះខាត ក្រីក្រ រងគ្រោះ អ្នកជំងឺ បានផលប្រយោជន៍ពីគាត់ជាច្រើន អ្នកខ្លះបានរាប់ពាន់ដុល្លាពីគាត់ក៏មានដែរ តើអ្នករិះគន់គាត់ បានធ្វើឱ្យប្រជាជនបានផលប្រយោជន៍ដូចគាត់ហើយឬនៅ?» ។
គួរឱ្យដឹងដែរថា មុនឈានដល់ការបង្ហោះសារបែបនេះចូលបណ្តាញសង្គមនោះ ទំនងជាបន្ទាប់ពីនាយ ពាក់មី បានឃើញការរិះគន់មិនសមទំនងមួយចំនួនតែងកើតមានកន្លងមកដែលថាឱ្យថៅកែហាងពេជ្រ ទ្រី ដាណា ចង់បានលាបសក្ការៈ ភាពល្បីល្បាញពីទង្វើសម្បុរសទាំងនោះ ទើបតែងតែបង្ហាញពីការជួយដល់ជនទីទ័លផ្សេងៗ ក្នុងនោះមានទាំងអ្នកជំងឺ និង ជនរងគ្រោះផ្សេងៗនោះ ៕