រ៉ូលីន បង្ហោះរូបកៀកកើយ ហៅ ងួន ចាន់ដេវីដ ប្តីៗពេញមាត់
ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាតារាសម្ដែង ជួប ចាន់កក្កដា ហៅ រ៉ូលីន កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងទាំងផ្នែកពិធីករ សម្ដែង និង ច្រៀង ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ តារារូបនេះក៏ពូកែខាងវោហារចាក់ទឹកមិនលិចធ្វើឱ្យមហាជនផ្ទុះសំណើចយ៉ាងខ្លាំងរាល់គ្រប់កម្មវិធីផងដែរ។
មិនត្រឹមតែនៅលើឆាកនោះទេ ដែល រ៉ូលីន តែងធ្វើឲ្យអ្នកទស្សនាមានភាពរីករាយ គឺសូម្បីតែនៅជីវិតខាងក្រៅ ក៏លោកតែងតែធ្វើឲ្យនៅជុំវិញខ្លួនរបស់លោកសើចក្អាកក្អាយផងដែរ។ ជាក់ស្តែង ដូចកាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ តារាពហុជំនាញរូបនេះ បានធ្វើឲ្យមហាជនអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមជាច្រើន ទប់សំណើចមិនតិចនោះទេ បន្ទាប់ពីលោកបានបង្ហោះរូបភាព ឱបស្និទ្ធស្នាលជាមួយនឹងតារាចម្រៀងរ៉េប ងួន ចាន់ដេវីដ និង បង្ហោះសារហៅតារាប្រុសរូបនោះប្តីៗពេញមាត់។ សារនោះដែរ រ៉ូលីន មានគោលបំណងចង់ជូនពរថ្ងៃកំណើត តារាចម្រៀងរ៉េបរូបនោះទេ ប៉ុន្តែបែរជាឲ្យអ្នកលេងបណ្តាញសង្គមអស់សំណើចទៅវិញ។
សារនោះបានរៀបរាប់ថា «ពេលខ្លះអូនដឹងអូនងរច្រើន បងតាមលួង បងតាមទ្រ ទោះបីបងមិនមែនជាអ្នកខុសក៏ដោយ តែបងសុខចិត្តចុះចាញ់អូន ឱ្យអូនជាអ្នកត្រូវរហូត អរគុណនូវទឹកចិត្តស្រលាញ់មួយនេះចំពោះអូន ហើយថ្ងៃនេះអូនចង់និយាយទៅកាន់បងថា រីករាយថ្ងៃកំណើតប្តី @G-Devith ជូនពរបងសុខភាពល្អ ធ្វើជា BA ឱ្យបានច្រើនៗ ជោគជយ័គ្រប់ភាកិច្ចដើម្បីអនាគតអូន និង អ្នក Tep Boprek ណាប្តីណា! ឥឡូវអូនសុំទៅពេទ្យដេីម្បីបេីកថ្នាំសរសៃរប្រសាទសិនណាប្តី»៕