ចូលរួមរំលែកទុក្ខផង! ម្ចាស់សំឡេងតុក្កតា Doraemon ទទួលមរណភាពក្នុងវ័យ ៨៤ ឆ្នាំ
លោក Tomita Kosei ដែលជាម្ចាស់សំឡេងដើមនៃតួអង្គតុក្កតាដ៏ល្បី Doraemon បានទទួលមរណភាពក្នុងវ័យ ៨៤ ឆ្នាំ ដោយជំងឺដាច់សរសៃឈាមខួរក្បាល ។
តាមសារលិខិតរបស់ក្រុមការងាររបស់លោក បានបញ្ជាក់ថា «បុគ្គលិកក្រុមហ៊ុនរបស់យើង លោក Tomita Kosei (អាយុ ៨៤ ឆ្នាំ) បានទទួលមរណភាពហើយកាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល» ។
Tomita Kosei បានចាប់យកអាជីពជាអ្នកបញ្ចូលសំឡេងក្នុងឆ្នាំ ១៩៦៣ ។ លោកបានធ្វើឲ្យតួអង្គតុក្កតាជាច្រើន ជាពិសេសតួអង្គ Doraemon អាចប្រែក្លាយរូបរាងដូចជាតួអង្គក្នុងជីវិតពិតៗ ដែលបានបម្រើការកម្សាន្តរបស់កុមារៗ និងមហាជនជាច្រើនទៀតស្ទើពាសពេញពិភពលោក ៕
ប្រភព៖ Nextshark