ពិធីការិនី Gubgib ស្លៀកពាក់សស្គុសមួយគ្រួសារ ធ្វើពិធីលាងបាបឱ្យកូនស្រីអាយុ ៤ ខែ
គ្រួសារពិធីការិនី Gubgib ត្រូវបានគេចាត់ទុកជាគ្រួសារអ្នកសិល្បៈថៃដែលមានសុភមង្គលខ្លាំងបំផុត ជាពិសេសចាប់តាំងពីតារាស្រីរូបនេះ សម្រាលបានកូនស្រីម្នាក់ទៀត នាងត្រូវបានស្វាមីក្មេង កាន់តែស្រឡាញ់ផ្ដល់ភាពកក់ក្ដៅគ្រប់ជំហាន ។
ដ្បិតតែរស់នៅប្រទេសថៃមែន ប៉ុន្ដែពិធីការិនី Gubgib គឺជាអ្នកកាន់សាសនាគ្រឹស្គ ហេតុដូច្នេះហើយថ្មីៗនេះ នាង និង ស្វាមី បានប្រារព្ធពិធីលាងបាបឱ្យកូនស្រីអាយុទើប ៤ ខែរបស់ខ្លួន ដោយពួកគេបានស្លៀកពាក់សស្គុស ទទួលការប្រោសព្រំពីអាចារ្យម្នាក់សុំឱ្យគ្រួសារទាំងមូលមានសេចក្ដីសុខ ក៏ដើម្បីឱ្យកូនស្រីធំឡើង មានទំនោរកាន់សាសនាដូចនាងដែរ ។
មិនមែនតែនាងតូច Paopei កូនស្រីទី ២ របស់ពិធីការិនីរូបនេះទេដែលបានប្រារព្ធធ្វើពិធីលាងបាបនោះ សូម្បីតែកូនស្រីច្បងរបស់នាង ក៏ត្រូវបានតម្រែតម្រង់ទិសឱ្យកាន់សាសនាមួយនេះដូចម្ដាយតាំងពីក្មេងដែរ ។ សូមទស្សនារូបភាពខាងក្រោម ៖