កំពុងពេញស្រឡាញ់ Taew និយាយពាក្យមួយឃ្លានេះ ទៅកាន់សង្សារហាយសូរ
ពេលវេលាទាក់ទងគ្នារវាងតារាថៃ Taew Natapohn និង លោក Pranai បានទើបតែជាង ៣ ខែក៏ពិតមែន តែមើលទៅគូស្នេហ៍ថ្មីថ្មោងមួយគូនេះ ស្រឡាញ់ល្អូនល្អិននឹងគ្នាសម្បើមណាស់ ដោយពួកគេទាំងពីរតែងបណ្ដើរគ្នាទៅញ៉ាំអាហារពេលល្ងាចញឹកញាប់ខ្លាំងណាស់ ឬទៅចូលរួមកម្មវិធីផ្សេងៗយ៉ាងត្រសង ។
ដ្បិតថាទើបទាក់ទងគ្នាមែន តែមើលទៅ Taew ហាក់ដូចជាលង់ស្រឡាញ់សង្សារថ្មីរូបនេះខ្លាំងណាស់ ព្រោះថាអ្នកទាំងពីរតែងតែបង្ហោះរូបថតគូ បង្ហាញភាពផ្អែមល្ហែមនៅលើអ៊ីនស្ដ្រាក្រាម ឬ GI Story ឬតាមរយៈការខំមិនបេះដូងលើផុសគ្នាទៅវិញទៅមក ដែលជាស្នេហាដ៏រំភើបមួយគួរឱ្យច្រណែន ។
ជាក់ស្ដែងថ្មីៗនេះ Taew បានបង្ហោះរូបថតនៅសមុទ្រកាលពួកគេទៅដើរលេងនៅភូកេតជាមួយគ្នាមួយសន្លឹកលើគណនីអ៊ីនស្ដ្រាក្រាមផ្ទាល់ខ្លួន ជាមួយនឹងពាក្យផ្អែមល្ហែមមួយឃ្លាទៅកាន់លោក Pranai ដែលជាសង្សារសំណព្វចិត្តថា «សូមត្រឹមមានបង និង ពិភពលោកនេះ» ក្នុងនោះលោក Pranai ក៏បានចូលទៅខំមិនបេះដូងបង្ហាញពីក្ដីស្រឡាញ់តបទៅនាងវិញយ៉ាងរ៉ូមែនទិកបំផុត ៕