ស្រឡាញ់ Taew សង្សារថ្មីជាងមួយឆ្នាំហើយ Pranai នៅមិនព្រមលុបរូបថតសង្សារចាស់ចោល
ប្រិយមិត្តដែលនិយមតាមដានពីជីវិតឯកជនរបស់តារាថៃ ភាគច្រើនសុទ្ធតែបានដឹងច្បាស់ថា លោក Pranai គឺជាអតីតសង្សាររបស់តារាសម្ដែងស្រី Woonsen ដោយកាលពីពួកគេទាំងពីរនៅទាក់ទងគ្នា កំលោះហាយសូរ Pranai នាំនាងទៅជម្រាបសួរចាស់ទុំខាងលោកញឹកញាប់ណាស់ ហើយបើមានពិធីជប់លៀងលក្ខណៈមិត្តភក្ដិទាំងតូចទាំងធំ ក៏ពួកគេទាំងពីរតែងបណ្ដើរគ្នាទៅចូលរួមយ៉ាងត្រសង និង បង្ហោះរូបថតស្វីតៗលើគណនី IG ហូរហែ ។
ទោះបីជាស្នេហាធ្លាប់ស្រឡាញ់គ្នាផ្អែមល្ហែមប៉ុនណា តែពេលនេះទំនាក់ទំនងរវាងតារាស្រី Woonsen និង លោក Pranai នៅសល់ត្រឹមពាក្យថាជាមនុស្សអតីតប៉ុណ្ណោះ ហើយពេលនេះ បុរសហាយសូរខាងលើ ក៏កំពុងឈ្លក់វង្វេងនឹងសង្សារថ្មីជានារីវ័យក្មេងស្រស់ស្អាតគឺនាង Taew Natapohn ។
ស្នេហារវាងតារាស្រី Taew Natapohn និង បុរសមកពីត្រកូលអភិជន Pranai កំពុងតែត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងណាស់ ដោយកន្លងមកពួកគេទាំងពីរតែងណាត់ជួបគ្នានៅភោជនីយដ្ឋានទំនើបថ្លៃៗ បង្កើតភាពរ៉ូមែនទិកក្នុងចំណងស្នេហ៍ថ្មីថ្មោងរបស់ពួកគេញឹកញាប់ណាស់ ហើយគ្រាន់តែទាក់ទងគ្នាមួយរយៈមកនេះ នៅលើ IG របស់ពួកគេទាំងពីរ បង្ហោះរូបថតគូៗយ៉ាងស្និទ្ធស្នាលបំផុត ។
ទោះបីជាពេលនេះ Taew និង Pranai ក្លាយជាសង្សារនឹងគ្នាពេញសិទ្ធិ ប៉ុន្ដែមហាជនចាប់អារម្មណ៍ឃើញថា បុរសហាយសូររូបនេះ មិនបានលុបរូបថតចាស់ៗរបស់អតីតសង្សារចាស់ Woonsen ចេញពីគណនី IG ឡើយ ហើយលើសពីនេះ ពួកគេក៏នៅតែ Follow គ្នាទៅវិញទៅមក ពោលគឺទោះអស់និស្ស័យជាសង្សារក៏នៅតែរាប់អានគ្នាជាមិត្តល្អ ៕