ពស់ចឹក រុំព័ទ្ធដៃជាប់ ដោះមិនចេញ រត់មកពេទ្យសង្គ្រោះបន្ទាន់ ជាមួយពស់តែម្ដង
នៅថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០២០ កន្លងទៅ នៅលើគេហទំព័រ NLD បានរាយការណ៍ថា បុគ្គលិកពេទ្យ និង គិលានុបដ្ឋាយិកានៅមន្ទីរពេទ្យមួយនៅប្រទេសវៀតណាម មានការការភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីពួកគេបានឃើញអ្នកជំងឺម្នាក់ បានស្ទុះចូលទៅបន្ទប់សង្គ្រោះបន្ទាន់ ជាមួយនឹងពស់វែកដ៏ធំ រុំលើដៃរបស់គាត់។ ទីបំផុត បុរសដែលត្រូវពស់រឹតរូបនោះ ត្រូវបានគ្រូពេទ្យប្រញាប់ប្រញាល់ជួយសង្គ្រោះទាន់ពេលវេលា។
មុននឹងមានគ្រោះថ្នាក់នេះ បុរសខាងលើបានដើរចូលទៅក្នុងព្រៃ ស្ថិតនៅក្នុង ស្រុក Shuang Minh Chau ខេត្ត Tay Ninh នៅភាគអាគ្នេយ៍នៃប្រទេសវៀតណាម ហើយបានប្រទះឃើញពស់ដ៏ធំមួយ បន្ទាប់មកគាត់ក៏បានដេញចាប់ពស់នោះ។ បុរសខាងលើ ត្រូវពស់នេះចឹកគាត់ត្រង់ភ្លៅស្តាំ និង រុំព័ទ្ធដៃគាត់ជាប់។ ដោយសារតែជំនាញចាប់សត្វព្រៃផង បុរសនេះបានយកខ្សែរុំមាត់ពស់នេះជាប់ មុននឹងរត់មកថ្នល់ដើម្បីស្វែងរកជំនួយ ។
ក្រោយពីការសង្គ្រោះរួច ពស់នេះ ត្រូវបានគេដឹងថាមានប្រវែង ២ ម៉ែត្រកន្លះ នឹងទំងន់ ៤គីឡូកន្លះ ។ ចំណែកឯ បុរសរងរបួសនោះ ត្រូវបានគេដាក់អុកស៊ីសែន រង់ចាំការសង្គ្រោះបន្ទាន់ ក្រោយពីត្រូវពិសពស់ដ៏ធំនេះ ៕
ប្រភព៖ Kapook