លេចមុខជាថ្មី រ៉ូ ចាន់ដារ៉ា បង្អួតរាងឡើងខ្ញង់ ក្រមុំៗសុំចាញ់!
មួយរយៈហើយ ដែលអតីតតារាសម្តែងរូបស្រស់ រ៉ូ ចាន់ដារ៉ា មិនដែលបង្ហាញរូបភាព ឬ សកម្មភាពថ្មីៗ នៅក្នុងបណ្តាញសង្គមតែថ្មីៗនេះ រ៉ូ ចាន់ដារ៉ា បានធ្វើឱ្យមិត្តរួមអាជីពនៅស្រុកកំណើត មានការចាប់អារម្មណ៍ និង សរសើរពីរូបសម្រស់របស់នាងស្ទើរគ្រប់គ្នា។
រ៉ូ ចាន់ដារ៉ា បានបង្ហាញនូវរូបភាពដ៏ស្រស់ស្អាត និង ផ្អែមល្ហែមជាច្រើន។ លើកនេះ នាង និង ស្វាមីបានបណ្តើរគ្នា ទៅលេងសមុទ្រ យ៉ាងមានក្ដីសុខ។ មិនខុសពីលើកមុនដែរ រ៉ូ ចាន់ដារ៉ា ក៏បានចាយរាងយ៉ាងស្រឡូន ក្នុងឈុតប៊ីគីនី ដែលមើលទៅនៅតែទាក់ទាញ ស្ទើរមិនដឹងថានាងមានកូនឡើយ។
ក្នុងនោះ ក៏មានការសរសើរថា នាងពិតជាសំណាងណាស់ ដែលមានគ្រួសារយ៉ាងកក់ក្ដៅ រីឯសម្រស់វិញទៀតសោត នៅតែរក្សាបានយ៉ាងល្អ ស្រស់ស្អាត មិនមានការប្រែប្រួលខុសប្លែកពីមុនទេ។
រ៉ូ ចាន់ដារ៉ា ត្រូវបានគេចាត់ទុកជា តារាស្រី ដែលមានសំណាង ព្រោះក្រោយពីរៀបការមិនទាន់បានប៉ុន្មានផង នាងក៏មានឱកាសបានចាកចេញទៅរស់នៅយ៉ាងស៊ីវិល័យជួបជុំជាមួយស្វាមីនៅឯទឹកដីសហរដ្ឋអាមេរិក។ នៅទីនោះនាងមិនប្រកបការងារអ្វីក្រៅពីបំពេញតួនាទីជាភរិយា និង ម្តាយដ៏ល្អនោះទេ ហើយអ្វីដែល ពិសេសនោះនាងក៏ទទួលបានការស្រឡាញ់ចូលចិត្តពីសំណាក់ក្រុមគ្រួសារសាច់ថ្លៃផងដែរ ។ កន្លងមក អតីតតារារូបស្រស់ម្នាក់នេះក៏មានឱកាសចុះមកលេងស្រុកកំណើតញឹកញាប់ដែរ តែដោយសារតែមួយរយៈដែលផ្ទុះបញ្ហាវីរុស កូវីដ ១៩ ប៉ុណ្ណោះ ដែលនាងអាក់ខានក្នុងការមកលេង៕
រូបថត ៖ ហ្វេសប៊ុក