ធ្លាប់ឃើញបែបកំប្លែងៗ តែម្តងនេះ ម៉ាដូណា តែងឈុតមេទ័ពបុរាណយ៉ាងរឹងមុំា មានអំណាចខ្លាំង
ជាការពិតណាស់ មហាជនអ្នកគាំទ្រប្រាកដជាធ្លាប់បានឃើញរួចមកហើយនៃការតុបតែងខ្លួនប្លែកៗរបស់តារាសម្តែង និង កំប្លែងភេទទី ៣ ម៉ាដូណា ន្លងមក ដែលជារឿយៗតារាភេទទី ៣ រូបនេះនិយមតុបតែងខ្លួនកំប្លែងៗ ប្លែកៗ ជាពិសេសនោះគឺការតុបតែងជានារីតែម្តង ។
យ៉ាងណាមិញ ថ្មីៗនេះ ម៉ាដូណា បានធ្វើឲ្យមហាជនអ្នកគាំទ្រ ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហោះរូបភាពមួយសន្លឹកខុសប្លែកពីមុនៗ ហើយក៏ជាលើកទីមួយដែលមហាជនបានឃើញ ។
រូបភាពមួយសន្លឹកនោះគឺ ម៉ាដូណា បានស្លៀកនូវឈុតមេទ័ពបុរាណ មើលទៅពិតជាឃើញតារាភេទទី ៣ រូបនេះ ស្រស់សង្ហា និង ម៉ឺងម៉ាត់យ៉ាងខ្លាំង រហូតធ្វើឲ្យទទួលបានការ Like និង បញ្ចេញយោលបល់លើរូបភាពជាច្រើនថាពិតជាប្លែកភ្នែក ៕