ក្នុងជីវិត Selena Gomez ជួបបញ្ហារាប់មិនអស់ តែនៅតែអាចក្រោកឈរ ញញឹមដើរទៅមុខ
តារាចម្រៀង Selena Gomez ជាតារាមួយរូប ដែលគ្រប់គ្នាដឹងថា បានឆ្លងកាត់រឿងរ៉ាវលំបាកៗជាច្រើនក្នុងជីវិតរបស់នាង ។ បទពិសោធជូរចត់ក្នុងជីវិតនាង រាប់គិតពីបញ្ហាទំនាក់ទំនងស្នេហា បញ្ហាសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត បូករួមទាំងបញ្ហាជាច្រើនផ្សេងទៀត ដែលគ្រប់គ្នាមិនធ្លាប់បានដឹង ។
ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យ និងកេរ្តិ៍ឈ្មោះល្បីល្បាញរបស់នាង នៅតែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែទេពកោសល្យដ៏ប៉ិនប្រសប់របស់នាង ដែលជំរុញទឹកចិត្តឲ្យនាងផ្ដោតសំខាន់លើការងាររបស់ខ្លួន បូករួមទាំងការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រផងនោះ ទើបធ្វើឲ្យ Selena កែប្រែជីវិតថ្មីរហូតមកដល់សព្វថ្ងៃនេះ ។
Selena មិនដែលបោះបង់ក្ដីសង្ឃឹមរបស់នាងឡើយ បើទោះបីជានាងបានជួបប្រទះឧបសគ្គរាប់មិនអស់ក្នុងជីវិតរបស់នាងក៏ដោយ ។ នាងតែងតែប្រឹងប្រែងអស់ពីចិត្ត ដើម្បីបំពេញតាមតម្រូវការអ្នកគាំទ្ររបស់នាង ។ ការខិតខំប្រឹងប្រែងនេះ គឺបានផ្ដល់លទ្ធផលយ៉ាងល្អបំផុតសម្រាប់នាង ។ រាល់ការសម្ដែង និងរាល់បទចម្រៀងថ្មីដ៏មានអត្ថន័យរបស់នាងទាំងប៉ុន្មាន គឺបានធ្វើឲ្យកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់នាងកាន់តែត្រូវបានមហាជនទទួលស្គាល់កាន់តែខ្លាំង ៕